ខេត្តកណ្តាល: នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ចៅក្រម អាត ច័ន្ទដារា បានចេញដីកាសម្រេចដោះលែងជនត្រូវចោទ២នាក់ដែលជាអ្នកអ្នកបាញ់អាប៉ោងនៅផ្ទះឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ក្រោយពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបើកប្រតិបត្តិការបង្ក្រាបករណីល្បេងស៊ីសងខុសច្បាប់ (អាប៉ោង)កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៣:២០នាទី កន្លងទៅថ្ងីៗនេះ។
អ្នកបាញ់អាប៉ោង២នាក់ដែលត្រូងតុលាការដោះលែងនោះទី១-ឈ្មោះ ចុន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំស្រុកខេត្តកណ្តាល ។
ទី២.ឈ្មោះ វ៉ន អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ។ព័ត៌មានលំអិតនិងចុះផ្សាយស្អែកនេះ