ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន២៥នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៥នាក់ រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៣២,១២ក្រាម និង៥៩កញ្ចប់តូច ។ -កេតាមីន(Ke) = ៨៧១៦៤៧,៩៤ក្រាម ។ -អ៊ិចស្តាស៊ី(mdma) = ១៧៨៦៧,២៧ក្រាម ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែសីហា រួមមាន ៖ +ជួញដូរ ៧ករណី ឃាត់ ១៥នាក់(ស្រី ៣នាក់) +ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ +ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១២,៦១ក្រាម, Ke ៨៧១៦៤៧,៩៤ក្រាម និងMDMA ១៧៨៦៧,២៧ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ១១,១៥ក្រាម និងMDMA ៣,២៣ក្រាម។
៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,០ក្រាម។
៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៧ / មណ្ឌលគិរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៨ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
១០ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១២ក្រាម។
១១ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២៣កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៤,២៥ក្រាម។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៣៤កញ្ចប់តូច ៕ដោយអរុណរះ