ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋទៅភ្ជួរស្រែ ត្រង់ចំណុចដីស្រែ ស្ថិតនៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០១គ្រាប់ ប្រភេទPG2 មករាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះផុស ។
ក្រោយទទួលដំណឹង កម្លាំងអធិការស្រុកគាស់ក្រឡ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះផុស បានចុះធ្វើការត្រួតពិនិត្យនិងរាយការណ៍បន្តជូនអង្គភាពស៊ីម៉ាក់ដើម្បីហុំព័ទ្ធនិងកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡបានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ ៕ដោយ៖អារុណរះ