ទីទួលសុវត្ថិភាពចំនួន៩ សាងសង់រួចរាល់និងកម្លាំងពិសេសជិត 2ពាន់នាក់ត្រៀមសម្រាប់ជម្លៀសពលរដ្ឋពីទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាជំនន់ទឹកភ្លៀងនៅតែធ្វើឱ្យគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានសេចក្តីព្រួយ បារម្ភហេតុដូច្នេះហើយទើបបានគេរៀបចំទីទួលសុវត្ថិ ភាពរួចជាស្រេចដើម្បីការពារគ្រោះទឹកជំនន់ជាយថា ហេតុ ។ ក្រៅពីជំនន់ទឹកភ្លៀងគេព្រួយបារម្ភផងដែរអំពីទឹកជំនន់ទន្លេមេគង្គ។ ដូច្នេះការរៀបចំទីទួលសុវត្ថិភាពគឺជារឿងដែលត្រូវតែធ្វើជាចាំបាច់។

មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ឱ្យដឹងថា គិតត្រឹមពេលនេះក្រុមមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហការជាមួយអាជ្ញាធរខេត្ត បានសាងសង់រួចរាល់ទីសុវត្ថិភាពជាច្រើន សម្រាប់ជម្លៀសប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់។ ទីទួលសុវត្ថិ ភាពដែលសាងសាង់រួចរាល់នេះ គឺមានទាំងលក្ខណៈស្តង់ដារ និងមិនទាន់ស្តង់ដារ។

បច្ចុប្បន្នជំនន់ទឹកភ្លៀងគឺបានវាយប្រហារលើបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះពុំទាន់មានការជន់លិចបំផ្លិចបំផ្លាញខ្លាំងក្លាយ៉ាងណាក្ដី គណៈ កម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏បានត្រៀម ខ្លួនរួចរាល់ក្នុងការជួយសង្គ្រោះ ជម្លៀសប្រជាពលរដ្ឋផងដែរ។ ការត្រៀមបម្រុងនេះគឺដើម្បីទប់ស្កាត់សកម្មភាពដែលអាចនឹងកើតឡើងជាយថាហេតុពីព្រោះថាក្រៅពីជំនន់ទឹកភ្លៀងក៏អាចមានចំនួនទឹកទន្លេមេគង្គផងដែរ។

ការត្រៀមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព គឺគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការ​ជា មួយដៃគូ បានសាងសង់រួចរាល់ ទីទួលសុវត្ថិភាពចំនួន ៩ទីតាំង ក្នុងនោះគឺមាន ៥ទីតាំង​ក្នុងខេត្តកំពង់ធំ, ២ទី តាំងក្នុងខេត្តកំពង់ឆ្នាំង និង២ទីតាំងទៀតនៅក្នុងខេត្តពោធិ៍ សាត់។ នេះជាការលើកឡើងរបស់ លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សាគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រង​គ្រោះមហន្តរាយ។

ចំនួនទីតាំងសុវត្ថិភាពដែលបានសាងសង់រួចរាល់ពិតជាមិនអាចឆ្លើយតបសម្រាប់អ្វីដែលនឹងកើតឡើងនោះទេ។ ទន្ទឹមនឹងមានការសាងសង់ទីទួលសុវត្ថិភាពមួយចំនួនរួចរាល់ទីប្រឹក្សាគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ បាន​បន្តថា ចំនួននេះគឺមិនទាន់គ្រប់គ្រាន់នោះទេ។ ជាក់ស្ដែង​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ ​ក៏មានផែនការសាងសង់បន្ថែម នៅតាម​ទីខេត្តដែលប្រឈមផងដែរ។ ក្នុងនោះមានដូចជាខេត្តបន្ទាយមានជ័យ,បាត់ដំបង,ឧត្តរមានជ័យជាដើម។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមកងកម្លាំងចំនួន ១៦កង ស្មើនឹង​ជិត ២០០០នាក់ ដើម្បីចុះអន្តរាគមភ្លាមៗផងដែរ។ កងកម្លាំងចំនួន១៦ កង នេះ គឺសុទ្ធតែទទួលបានការហ្វឹកហាត់និងបំពាក់សម្ភារគ្រប់គ្រាន់ក្នុងការសង្រ្គោះ។

បច្ចុប្បន្នទោះមានការជន់លិចតាមបណ្ដាខេត្តមួយចំនួនក្ដី ក៏ពុំទាន់មានការបញ្ជូនកងកម្លាំងពិសេស​របស់គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ​ ចុះទៅអន្តរាគមជួយនោះទេ ព្រោះកង​កម្លាំងតាមបណ្ដាខេត្តទាំងនោះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ។

បើតាមការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុ និយមបញ្ហាអាកាសធាតុនៅកម្ពុជា គឺបន្តមានភ្លៀងធ្លាក់ជាប្រចាំ។ ហេតុដូច្នេះហើយទើបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្រសួងធនធានទឹកបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែសីហា គឺមានភ្លៀងបន្តធ្លាក់ ដែលអាចបង្កឱ្យ​បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប មានជំនន់ទឹក ភ្លៀង ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ឧត្តរមានជ័យ។ ចំពោះតំបន់ទំនាបកណ្ដាល ដែលអាចមានការ​ប្រឈម​ជំនន់ទឹកភ្លៀង គឺខេត្តកំពង់ធំ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print