ឃាត់ខ្លួនជនសង្ស័យ៧នាក់បញ្ជូនទៅតុលាការ ក្នុងករណីប្រើអំពើហិង្សាដោយចេតនាបណ្តាលឲ្យមនុស្សស្លាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ៧នាក់ត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែងកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី ២១ខែសីហាឆ្នាំ ២០២៣ បន្ទាប់ពីស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ក្នុងករណីហិង្សាបណ្តាលឲ្យមនុស្សស្លាប់។
ប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកអន្លង់វែងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានជាបន្តបន្ទាប់រួមមាន
១-​ឈ្មោះ​​ ព្រួញ​ កក្កដា​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិ​ទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរសិស្ស ។ ២-​ ឈ្មោះ​ មឿន​ ភារៈ​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិសន្តិភាព​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​សិស្ស ។ ៣-​ឈ្មោះ​ មឿន​ វិតុង​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិឃ្លាំងកណ្ដាល​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរបុគ្គលិកកាស៊ីណូច្រកជាំ ។ ៤-​ឈ្មោះ​ គុជ​ សុណា​ ហៅខ្នា​រ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​បុគ្គលិកកាស៊ីណូ​ច្រកជាំ ។ ៥-ឈ្មោះ​ ស៊ឹម​ បូលី​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិឯកភាព​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​សិស្ស​ ។ ៦-​ ឈ្មោះ​ ប៉ុន​ ប៊ុនធី​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ រស់នៅភូមិស្វាយចេក​ ឃុំថ្លាត​ ស្រុកអន្លង់វែង​ មុខរបរ​មិនពិតប្រាកដ​ ។ ៧-​ឈ្មោះ​ វិញ​ ប៊ុនឡុង​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិលំទងថ្មី​ ឃុំលំទង​ ស្រុកអន្លង់វែង​ មុខរបរ​កសិករ​ ។
សូមបញ្ជាក់ថា  កាលពីថ្ងៃទី១៤ ខែសីហា​ ឆ្នាំ​២០២២​ វវេលាម៉ោង១១ និង២០​នាទី​យប់ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ជនរងគ្រោះម្នាក់ ដែលបង្កឡើងដោយក្រុមក្មេងទំនើង ២ក្រុម បានដេញគប់វាយកាប់ចាក់គ្នា នៅតាមដងផ្លូវជាតិលេខ៦៧B  ចំណុចមុខផ្ទះសំណាក់បឹងតាម៉ុក ស្ថិតនៅភូមិ​អភិវឌ្ឍន៍​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយបង្កហេតុរួចក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ តែដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យឲ្យស្រាវជ្រាវរកមុខជនដៃដល់ឲ្យឃើញនោះ ទើបកម្លាំងជំនាញស្រាវជ្រាវតាមចាប់ជនសង្ស័យចំនួន ៧នាក់បានជាបន្តបន្ទាប់។ បច្ចុប្បន្នជនសង្ស័យទាំងអស់រួមជាមួយវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០៤គ្រឿង, កាំបិតប៉័ងតោចំនួន ២, ដាវចំនួន ០១ និងដំបងក្រលាស់ចំនួន ១ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអន្លង់វែងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យដើម្បីចាត់ការតាមច្បាប់៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print