ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតិពីលោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានរដ្ឋបាលចំហរ) ។
ករណីននេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៨នាក់
ក្នុងចំណោម១៨នាក់នេះមានជនសង្ស័យម្នាក់ជាមេខ្លោង ឈ្មោះ ស៊ឹម កក្ដដា ហៅ តុលាភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកត្រាំង ខេត្តតាកែវ ។
សមត្ថកិច្ចដកហូតមានថ្នាំញៀនចំនួន០១កញ្ចប់ ទម្ងន់ 46.23ក្រាម ទាំងសំបក។
ករណីខាងលើសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៨នាក់ និងដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ ជញ្ជីងអេឡិចត្រូនិចចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ១៥គ្រឿង រថយន្តចំនួន០១គ្រឿង និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៣សីហា ចាត់ការតាមច្បាប់៕
ដោយ៖អ្នកប្រមាញ់