សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ តែងតាំងអភិបាលរងខេត្តកំពង់ស្ពឺ ចំនួន ៤រូបបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមអនុក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត”  ទទួលបាននៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងអភិបាលរងខេត្តកំពង់ស្ពឺ ចំនួន ៤រូប។

សូមបញ្ជាក់ថា, ក្នុងអនុក្រឹត្យបញ្ជាក់ថា អភិបាលរងខេត្តកំពង់ស្ពឺ ទាំង៤រូប រួមមាន៖

១៖ លោក ស្រ៊ុន ស្រ៊ន់ ឧត្តមមន្ត្រីថ្នាក់លេខ២ (អតីតអភិបាលខេត្តព្រះសីហនុ)

២ ៖ លោក ស៉ឹម រតនៈ ឧត្តមមន្ត្រីថ្នាក់លេខ៦ (អតីតអភិបាលស្រុកសំរោងទង)

៣៖ លោក ហន ភក្តី ឧត្តមមន្ត្រីថ្នាក់លេខ៥ (អតីតនាយករងរដ្ឋបាល)

៤៖ លោក កៅ សុវណ្ណារិទ្ធ ឧត្តមមន្ត្រីថ្នាក់លេខ៥ (មន្រ្តីក្រសួងមហាផ្ទៃ)។

រាជរដ្ឋាភិបាលសម្រេច : 

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដូចមាន រាយនាមខាងក្រោមៈ

១- លោក ស៊ុន ស្រ៊ន់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងខេត្ត

២- លោក ស៊ីម រតនៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត

៣- លោក ហន ភក្តី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត

៤- លោក កៅ សុណ្ណារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print