តោះស្វែងយល់បន្តិច អំពីបច្ចេកស័ព្ទពាក់ព័ន្ធនឹង «ឌីជីថល»

ចែករំលែក៖

ភ្នំពេញ : តោះស្វែងយល់បន្តិច អំពីបច្ចេកស័ព្ទពាក់ព័ន្ធនឹង «ឌីជីថល» ដូចតទៅ៖

១) អ្វីទៅជា «ឌីជីថលកម្ម ឬ Digitalization» ?

២) អ្វីទៅជា «ការផ្លាស់ប្តូរឌីជីថល ឬ Digital Transformation »?

៣) ហើយវាទាំងពីរខុសគ្នាដោយរបៀបម៉េច?

🖌 «ឌីជីថលកម្ម ឬ Digitalization » វាមិនមែនគ្រាន់តែជាពាក្យកើតឡើងដោយគ្មានហេតុផលនោះទេ។ វាជាប្រធានបទមួយនៃការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ នៅក្នុងសង្គម នៅក្នុងបណ្ឌឹត្យសភា និងនៅក្នុងវិស័យ។ ទោះបីជាយ៉ាងណា ពាក្យថា «ឌីជីថលកម្ម» គឺជានិច្ចកាលវាត្រូវបានបកស្រាយខុសគ្នា និងត្រូវបានធ្វើឲ្យមានការភ័ន្តច្រឡំ ទៅនឹងពាក្យថា «ឌីជីថលកម្ម» នេះ។

🖌 ទោះបីជាពាក្យនេះមានកម្រឹតជំនាញខ្ពស់ និងធម្មតាវាខុសគ្នាក៏ដោយ ក៏វាទាំងនោះត្រូវបានប្រើប្រាស់ និងអាចបែងចែកបាន សម្រាប់ការយកមកប្រើប្រាស់។

🖌 លើសពីនេះទៅទៀត អ្នកដឹកនាំធុរកិច្ចជាច្រើន មានជំនឿដោយការភ័ន្តច្រឡំ ថា ដំណើរការនៃការធ្វើឌីជីថលកម្ម នឹងជាលទ្ធផល នៅក្នុងឌីជីថលកម្ម ឬ ការផ្លាស់ប្តូរឌីជីថល។

🖌 ភាពខុសគ្នានៃគោលគំនិតទាំងនេះ គឺមិនត្រឹមតែលំហាត់ធម្មតាប៉ុណ្ណោះទេ វាជាលំហាត់ នៅក្នុងការចាប់យកនូវសក្តានុពលការផ្លាស់ប្តូរពេញលេញនៃផ្នត់គំនិត និងយុទ្ធសាស្រ្ត។

🍀 អ្វីទៅជា «ឌីជីថលកម្ម ឬ Digitalisation »?

🖌 មាននិយមន័យមួយចំនួនស្តីពី «ឌីជីថលកម្ម» ត្រូវបានដាក់ស្នើសុំ។​

១) ចេញពីទស្សនៈរបស់បណ្ឌិតសភា លោក Brennen និង Kriess បានកំណត់និយមន័យថា «ឌីជីថលកម្ម» តាមរយៈគមនាគមន៍ឌីជីថល និងផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅលើជីវិតសង្គមបច្ចុប្បន្ន។

២) នៅក្នុងសន្ទានុក្រមបច្ចេកវិទ្យាព័ត៌មានរបស់លោក Gartner «ឌីជីថលកម្ម» គឺជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្លាស់ប្តូរម៉ូដែលធុរកិច្ច និងផ្តល់នូវចំណូលថ្មី និងកាលានុវត្តិភាពតម្លៃនៃការផលិត ហើយវាជាដំណើរការនៃបម្លាស់ទីទៅរកធុរកិច្ចឌីជីថល។

៣) ទោះបីជាយ៉ាងណាក៏ដោយ នេះត្រូវបានបង្កើតជាសំណួរឡើងថា «តើអ្វីទៅជាធុរកិច្ចឌីជីថល»?

I-SCOOP បានផ្តល់នូវចម្លើយ៖ ពួកគេនឹងជជែកតវ៉ាថា «ធុរកិច្ចឌីជីថល» គឺជាលទ្ធផលនៃហ្វូងមនុស្សក្នុងដំណើរការឌីជីថលកម្ម (មានន័យថា ដំណើរឆ្ពោះចេញពីចង្វាក់ផលិតកម្ម ទៅចង្វាក់ផលិតកម្មឌីជីថល) និងជំហានចាំបាច់បោះទៅមុខឆ្ពោះទៅរក «ការផ្លាស់ប្តូរឌីជីថល ឬ Digital Transformation »។

☘️ មានពាក្យពីរទៀត ដែលយើងត្រូវដឹងផងដែរ គឺ «Digitization» និង «Digitalization» ហើយអ្វីទៅជាភាពខុសគ្នារវាងវាទាំងពីរ?

នៅក្នុងមូលដ្ឋាននៃការតវ៉ា គឺថា «ឌីជីថលកម្ម ឬ Digitalization»  គឺមិនអាចកើតឡើងដោយគ្មានការធ្វើ Digitization ។ 

« Digitization» គឺជាការផ្លាស់ប្តូរពីអាន់ណាឡូក ទៅជាឌីជីថល ហើយផ្ទុយទៅវិញ «ឌីជីថលកម្ម ឬ Digitalization» គឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរទិន្នន័យពីអាន់ណាឡូកទៅជាឌីជីថល (ឬ Digitized) ដើម្បីធ្វើឲ្យប៉ះពាល់ដល់កិច្ចការងារត្រូវបានដំណើរការកើតយ៉ាងដូចម្តេច? តើត្រូវផ្លាស់ប្តូរការចូលរួមនិងការធ្វើអន្តរកម្មរបស់បណ្តាអតិថិជន និងបណ្តាក្រុមហ៊ុន យ៉ងដូចម្តេច? និងការបង្កើតលំហូរនៃចំណូលថ្មី (គឺឌីជីថល)។

👏 Digitization សំដៅដល់ការបង្កើនប្រសិទ្ធភាពផ្ទៃក្នុងនៃដំណើរការ (ឧទាហរណ៍៖ ការធ្វើស្វ័យប្រវត្តិកម្មការងារ, ការកាត់បន្ថយនៃការប្រើប្រាស់ក្រដាស់) និងជាលទ្ធផលក្នុងការកាត់បន្ថយថ្លៃដើម។

👏 ផ្ទុយទៅវិញ ឌីជីថលកម្មឬ Digitalization គឺជាយុទ្ធសាស្រ្ត ឬដំណើរការ ដែលឆ្ពោះទៅមុននូវកិច្ចប្រតិបត្តិការនៃបច្ចេកវិទ្យា ដើម្បីបញ្ជាក់នូវជម្រៅ ការផ្លាស់ប្តូរស្នូល ទៅនឹងម៉ូដែលធុរកិច្ចទាំងមូល និងបដិវត្តកម្មការងារ។

🍀 អ្វីទៅជា Digitalization និង  Digital Transformation? ហើយអ្វីដែលជាភាពខុសគ្នារវាងវាទាំងពីរ?

🖌 ទោះបីជា អ្នកដឹកនាំធុរកិច្ច ជានិច្ចកាលបានប្រើប្រាស់ពាក្យ «ឌីជីថលកម្ម ឬ Digitalization» ជាឆ័ត្រ សម្រាប់ពាក្យ «ការផ្លាស់ប្តូរឌីជីថល ឬ Digital Transformatin» ក៏ដោយ ក៏ន័យរបស់វានៅតែមានភាពខុសគ្នា។

🖌 «ការផ្លាស់ប្តូរឌីជីថល ឬ Digital Transformation » តម្រូវអនុម័តធំទូលាយជាងនេះនៃបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរជាវប្បធម៌។

👏 ការផ្លាស់ប្តូរឌីជីថល គឺភាគច្រើននិយាយអំពីមនុស្ស ច្រើនជាងអ្វីដែលជាបច្ចេកវិទ្យាឌីជីថល។ វាតម្រូវឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលជាមជ្ឈមណ្ឌលនៃអតិថិជន ដែលត្រូវបានគាំពារដោយអ្នកដឹកនាំ ដឹកនាំដោយភាពប្រឈមជារ៉ាឌីកាល ដើម្បីសហការនូវវប្បធម៌ និងការបង្កើនអានុភាពនៃបច្ចេកវិទ្យា ដែលផ្តល់អំណាច និងលើកទឹកចិត្តអ្នកបម្រើការងារ។

🍀 តើអ្វីជាបញ្ហាឲ្យពិតប្រាកដ នៃន័យរបស់ពួកវាខាងលើ?

🖌 នៅពេល ម្តងគិតថា «ការផ្លាស់ប្តូរឌីជីថល» គឺសំដៅដល់ ឌីជីថលកម្ម និង ឌីជីថលកម្ម ម្តងត្រូវបានហៅថា «កុំព្យូទ័រកម្ម ឬ Computerization» , បញ្ហាការហៅ នៅពេលពិភាក្សាគ្នានូវបាតុភូតកើតឡើង នៅកន្លែងដែលវាក្យស័ព្ទត្រូវបានផ្លាស់ប្តូរលឿនពេក ស្របតាមបច្ចេកវិទ្យាដែលកើតឡើង។

🖌 បើសិនជា អ្នកដឹកនាំធុរកិច្ច គិតថា គេអាចធ្វើឌីជីថលកម្មនីវធុរកិច្ចបាន ឬការផ្លាស់ប្តូរខ្លួនពីអាន់ណាឡូកទៅជាឌីជីថលបានគ្រប់គ្រាន់ ដើម្បីការផ្លាស់ប្តូរជាឌីជីថលនោះគេទាំងនោះ កំពុងតែមិនយល់អំពីអ្វីន័យនៃពាក្យ និងភ្លេចទៅលើឱកាស ដើម្បីចូលរួម ទទួលបានផលចំណេញពីការប្រកួតប្រជែង, ភាពទទួលខុសត្រូវរបស់អតិថិជន និងការរំពឹងទុកនិងតម្រូវការ របស់អ្នកបម្រើការងារ និងក្លាយជាធុរកិច្ចដ៏រហ័សរហួន។

ទោះបីជាយ៉ាងណា ការពិត គឺជាអ្វីដែលធុរកិច្ចមួយចំនួន និងកំពុងទទួលបានជោគជ័យដិយសារតែមានការផ្លាស់ប្តូរឌីជីថល ហៅថា Digital transformation នេះឯង។

👏 Kane et al.’s (2017) ការសិក្សាជាសកលមួយបានបង្ហាញថា៖ មានត្រឹមតែ ២៥% នៃស្ថាប័ន ត្រូវបានធ្វើការផ្លាស់ប្តូរឌីជីថល ទៅក្នុងធុរកិច្ចឌីជីថល, ៤១% បាននិងកំពុងធ្វើដំណើរនៅលើដំណើរការនៃការផ្លាស់ប្តូរ និង ៣១% ទៀត បានវិនិយោគពេលវេលាដ៏ច្រើននិយាយអំពីនិន្នការ ជាជាងពួកគេបញ្ចេញនូវសកម្មភាពទៅលើវា។

👏 ហើយអ្វីដែលជាការគួរឲ្យកត់សម្គាល់នោះ គឺ ៨៥% នៃអ្នកប្រតិបត្តិការ បានបង្ហាញថា ភាពទទួលបានភាពចាស់ទុំ​ឌីជីថល គឺជាភាពចាំបាច់ ដើម្បីទទួលបានជោគជ័យនៃស្ថាប័ន។​

👏 ភាពផ្សេងគ្នារវាងការទទួលស្គាល់ឌីជីថល ជាភាពចាំបាចើនៃការប្រកួតប្រជែង និងការប្រតិបត្តិប្រកបដោយជោគជ័យ ដែលបានមកពីយុទ្ធសាស្រ្តនៃផ្លាស់ប្តូរ ដែលអ្នកដឹកនាំភាគច្រើន កំពុងតែមិនដឹងថាក្តោបក្តាប់ឱកាសនេះយ៉ាងដូចម្តេច? ដែលអាចនាំយក «ឌីជីថល» នេះ ទៅជូនឲ្យប្រជាជនខ្លួន ដំណើរការ និងបច្ចេកវិទ្យា៕

...

ដោយ : លោក អ៉ឹម វុត្ថា ម៉ាស្ទ័រផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ពីអតីតសហភាពសូវៀត (១៩៨៨-១៩៩៤)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print