បញ្ជាការកំពូលរបស់ក្រុមហេបូឡាហ៍ត្រូវបានសម្លាប់នៅស៊ីរី

ចែករំលែក៖

មេបញ្ជាការកំពូលរបស់ក្រុមហេបូឡាហ៍ឈ្មោះMustafa Badreddine ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយក្នុងប្រទេសស៊ីរី ។ នេះបើតាមប្រភពពីក្រុមលីបង់បានឲ្យដឹងកាលពីថ្ងៃសុក្រ។
Mustafa Badreddine មានវ័យ៥៥ឆ្នាំគឺជាសមាជិកកំពូលមួយរូបក្នុងក្រុមហេបូឡាហ៍ដែលអាមរិកដាក់ការសង្ស័យថាជាអ្នកទទួលខុសត្រូវ ប្រតិបត្តិការផ្នែកយោធាក្នុងប្រទេស៊ីរីវាយប្រយុទ្ធគាំទ្រប្រធានាធិបតី Bashar al-Assad។
ចំណែកក្រុមហេបូឡាហ៍បាននិយាយថាលោកMustafa Badreddine បានស្លាប់នៅក្នុងការបំផ្ទុះមួយយ៉ាងធំក្បែរព្រលានយន្តហោះដាមាកាស ហើយការស៊ើបអង្កេតកំពុងតែធ្វើឡើងដើម្បីឲ្យដឹងថា វាកើតឡើងការបាញ់ពីលើអាកាសពីកាំជ្រួចមីស៊ីលឬក៏ការបាញ់កាំភ្លើងធំផ្លោង។

ទូរទស្សន៍របស់លីបង់ al-Mayadeen បានរាយការណ៍ថា Badreddine ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អីុស្រាអែលតែពុំមានការឆ្លើយតបពីអីុស្រាអែលឡើយ ហើយអ្នកនាំពាក្យយោធាអីុស្រាអែលក៏បដិសេធមិនឆ្លើយតបដែរ៕

image

ដេ វិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print