នគរបាលខណ្ឌសែនសុខបង្ក្រាបចាប់អ្នកប្រើប្រាស់គ្រឿងញៀនបាន១៤នាក់ មុខមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ តំបន់ភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គឺជាសំបុកជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀនដ៏យូរមកហើយ បង្ក្រាបកាន់តែខ្លាំង បទល្មើសនេះកាន់រីកដុះដាលធំឡើង។

នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបឈានដល់ការឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះមានស្រី២នាក់ នាំយកមកអធិការនគរបាលខណ្ឌដើម្បីសាកសួរតាមនីតិវិធី។

បើទោះជាការចុះបង្ក្រាបនេះមិនបានរកឃើញនូវគ្រឿងញៀន ជាសារធាតុញៀននោះក៏ដោយ ប៉ុន្តែសមត្ថកិច្ចអះអាងថាប្រមូលបានសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនយ៉ាងច្រើនដែលពួកគេប្រើប្រាស់៕

d8d486e0-bc7a-40b2-a16c-ac6995471171

67ff2e78-7ad0-4a69-8820-965f30b3a925

ec9ca7a9-e120-4516-bfa1-3a4b3ea86890

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print