ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ខណៈឃើញស្ត្រីម្នាក់ដើរឆ្លងស្ពានព្រែកសំរោងស្មានតែប៉ុនប៉ងធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីជនជាតិចិនម្នាក់ដើរឡើងទៅលើស្ពានព្រែកសំរោង ជាស្ពានឆ្លងទន្លេក្រុងតាខ្មៅ ហើយអើតចុះឡើងៗ ធ្វើឲ្យអ្នករត់ម៉ូតូឌុបមានការសង្ស័យថា គាត់ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនដោយលោតពីលើស្ពានចូលទៅក្នុងទឹកទន្លេបាសាក់ ក៏ប្តឹងសមត្ថកិច្ចនគរបាលប្រចាំការនៅគល់ស្ពានឲ្យជួយអន្តរាគមន៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ស្ត្រីជនជាតិចិនខាងលើនេះឈ្មោះ ឆិន ជី ឡាន អាយុ៤១ឆ្នាំ មុខរបរបុគ្គលិករោងចក្រ មូនតាយ ដែលមានទីតាំងស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បច្ចុប្បន្នស្នាក់នៅក្នុងរោងចក្រ ។

ប្រភពដដែលបានបន្តថា ក្រោយពីឃាត់ខ្លួន ស្ត្រីជនជាតិចិនរូបនេះបានបដិសេធជាភាសារចិនថា ខ្លួនមិនបានប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនដូចដែលប្រជាពលរដ្ឋសង្ស័យនោះទេ ពោលគឺនាងគ្រាន់តែដើរឆ្លងស្ពានពីក្រុងតាខ្មៅក្នុងគោលបំណងទៅត្រើយម្ខាង ដើម្បីស្វែងរកប្តីដែលបាត់ខ្លួនចេញពីផ្ទះអស់ជាច្រើនថ្ងៃលួចទៅមានស្រីថ្មី ។ បន្ទាប់ពីធ្វើការសាកសួរ និងពិនិត្យមើលមានលិខិតឆ្លងដែនត្រឹមត្រូវតាមច្បាប់ សមត្ថកិច្ចនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យខាងតំណាងរោងចក្រធ្វើលិខិតធានាយកស្ត្រីជនជាតិចិនរូបនេះទៅកាន់កន្លែងធ្វើការវិញ ៕

1ecc5ea4-0516-4b43-8f0b-c66c25ba5459

2e08a96d-d2dc-423b-aa36-059461f12e03

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print