មុននេះបន្ដិច គណៈបញ្ជាការក្រុងច្បារមនដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពក្រុងច្បារមនបានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបសំបុកជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនមនុស្សបាន៥នាក់ និងចាប់យកវត្ថុតាងជាគ្រឿងញៀន សម្ភារប្រើប្រាស់ និងម៉ូតូចំនួន៣គ្រឿងផងដែរ។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅចំណុចភូមិ-សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្របពេលដែលថ្ងៃនេះជាថ្ងៃឈប់សម្រាក ក្រុមជនសង្ស័យយល់ឃើញថាសមត្ថកិច្ចនិងអាជ្ញាធរ បែបមិនធ្វើការងាររដ្ឋបាលទើបពួកគេបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ឈានដល់គណៈបញ្ជាការឯកភាពក្រុងច្បារមនដឹកនាំកម្លាំងចុះបង្ក្រាបបានក្រុមជនសង្ស័យទាំង៥នាក់ក្នុងបទល្មើសជាក់ស្តែង៕

beb5ed12-e235-45f2-88bc-7d48d0b7ed28

f2e0e13c-3f1c-43be-85f5-440adba07eff

fe24f608-99fd-405d-856b-1d022651afd4

bdbdc63b-0992-49d9-9b1a-b91568e89f1e

306c5bfe-a7c5-4933-b4c4-1603f7fdac3e

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print