Macedonia ខាងជើង ប្រកាសអាសន្នពីកង្វះថាមពល

ចែករំលែក៖

ការប្រកាសអាសន្នពីវិបត្តិកង្វះថាមពលនៅទូទាំងប្រទេសដែលចូលជាធរមានចាប់ពីថ្ងៃទី១ខែកញ្ញា នឹងអូសបន្លាយរយៈពេល៣០ថ្ងៃ ដោយកង្វះអគ្គិសនី និងថាមពល ក៏ដូចជាកង្វះប្រភពផ្គត់ផ្គង់ ។

ក្នុងពេលនេះដែរ រដ្ឋាភិបាល ម៉ាសេដូនៀ(Macedonia)ខាងជើង ក៏បានប្រកាសពីកង្វះថាមពលសម្រាប់ដុតកម្តៅនៅរដូវរងាក្នុងរដ្ឋធានី Skopje ដែរ។
ជាក់ស្តែងចាប់ពីថ្ងៃទី១ខែកញ្ញា គណៈកម្មការត្រួតពិនិត្យស្ថានភាពនិងការផ្គត់ផ្គង់ថាមពលសម្រាប់ពលរដ្ឋក្នុងរដូវរងា ក៏ដូចជាវាយតម្លៃពីស្ថានភាពដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា ។
ជាមួយគ្នានេះដែរ ប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបក៏កំពុងប្រឈមនឹងកង្វះថាមពលសម្រាប់កម្តៅក្នុងរដូវរងានាពេលខាងមុខ។ ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះកង្វះថាមពល នេះ។ ទាំងនោះហើយបានជាប្រទេសមួយចំនួនកំពុងតែងាកទៅពិភាក្សាជាមួយរុស្ស៊ី ដើម្បីធានាការផ្គត់ផ្គង់ ៕ ដោយ ធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print