លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស

ចែករំលែក៖

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សកម្មភាពនេះស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ដោយ លោកនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គ្រឿងបរិភោគដែលបានយកមកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សរួមមាន ÷ 

១. អង្ករ ៥តោន

២. ជ្រូក ១៦ក្បាល

៣. មាន់ ៧៥០ក្បាល

៤. ស៊ុតមាន់ ៧២០០គ្រាប់

៥. សាច់ប៉ាតេ ១០០គីទ្បូក្រាម

៦. សាច់ក្រក ២៥៥គីទ្បូក្រាម

៧. ទឹកក្រូច ១០០កេះ

៨. ទឹកសុទ្ធ ១០០កេះ

៩. ប្រេងម៉ាស៊ូត ៣.០០០លីត្រ

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ និងទទួលបានវឌ្ឍនភាពបានយ៉ាងល្អប្រសើរ របស់កងអង្គរក្សសម្តេចតេជោ ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្រោយទទួលបានបទបញ្ជារក្នុងរយៈពេល ១៧ ថ្ងៃកន្លងមក សូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ម៉ុង ប្ញទ្ធី ដែលបានជួយឧបត្ថម្ភកូនឈើប្រណិតបាន ៤៧ ៧៧០កូនទាន់ពេលវេលាដល់ការដាំដុះ រួមជាមួយរដ្ឋបាលព្រៃឈើបាន ៨៨ ៤៨៣កូន និងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាគមន៍ចិញ្ចឹមសត្វនៅកម្ពុជា ដែលបានឆ្លើយតបបានទាន់ពេលវេលាតាមការអំពាវនាវរបស់ក្រសួងកន្លងមក ក្នុងការជួយឧបត្ថម្ភឧបភោគបរិភោគដល់កងអង្គរក្សជាបន្តបន្ទាប់ ដែលការជួយឧបត្ថម្ភនាថ្ងៃនេះ ជាលើកទីបីហើយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print