រថយន្តនីសាន់ដឹកស្វាយធ្ងន់សំពីងសំពោង ដាច់កង់អូសលើស្ពានជ្រោយចង្វាថ្មីខូចខាតជាង១០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកនីសាន់មួយគ្រឿងបានដឹកស្វយផ្ទុកលើសទំងន់ បើកឆ្ឡើងស្ពាន បណ្តាលអោយដាច់កង់ក្រោយខាងឆ្វេងបណ្តាលអូសនិងថ្នល់ដាច់កៅស៊ូខូចខាតជាង១០ម៉ែត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី ១៣ ឧសភា ឆ្នាំ២០១៦ នៅលើចំណុចលើស្ពានជ្រោយចង្វាថ្មី ត្រើយខាងកើត ស្ថិតសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថាមុនពេលកើតហេតុ គេ ឃើញរថយន្តនីសាន់មួយបាំងកន្លះពាក់ស្លាកលេខ ច-7944 ភព2 ដឹកស្វាយយ៉ាងពេញសឹងហើបកង់ បើកតាមបណ្តោយផ្លូវជាតិ៦A ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចរង្វង់មូលជ្រោយចង្វារត្រើយខាងកើត ឡើងមកលើស្ពានបានបន្តិច ស្រាប់តែកង់ខាងក្រោយឆ្វេង ដាច់ខ្ចៅទាំងអស់ខ្ទាតចេញមកក្រៅ ធ្វើរថយន្តស្រុតដល់ថ្នល់អូសដាច់សាច់កៅស៊ូរស្ពានជ្រោយចង្វារថ្មី ខូតខាតជាង១០ម៉ែត្រ រថយន្តទៅមុខលែងរួច ។

អ្នកបើកបររថយន្តខាងលើបានអោយដឹងថា ស្វាយនៅលើរថយន្តជាង២តោនកន្លះ ដែលដឹកមកពីម្តុំព្រែកពោធិខេត្តកំពង់ចាម មកដាក់នៅផ្សារនាគមាស។

ក្រោយពេលកើតហេតុ មានរថយន្តមួយគ្រឿងទៀតមកដឹកសាងយកស្វាយទាំងអស់ទៅបន្ត ចំណែករថយន្តបង្ករត្រូវបានប៉ូលីសចរាចរណ៍ក្រុងមកធ្វើវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយ។
ករណីនេះអាចប្រឈមទៅនឹងចាត់ការតាមផ្លូវច្បាប់​ ខណះបង្កអោយខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ៕​

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print