ស្របការរិះគន់រឿងឈុតបៀរ និងអាប៉ោងមកមើលឈុតប្រណីត”សុវណ្ណមច្ឆា”របស់ ពេជ្រ វត្តីសាវ៉ាវឌ្ឍី វិញស្អាតខ្លាំងរំពឹងថាឈ្នះពានទៀត

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះលេចចេញការរិះគន់ខ្លាំងៗទៅលើឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត ដែលបានយកសន្លឹកប៊ៀរ និងអាប៉ោងមកប្រើជានិមិត្តសញ្ញា។ ទោះជាយ៉ាងណាកម្មវិធីប្រគួតសម្រស់ Miss Grand Cambodia 2022 ក៏មានឈុតប្រណីតមួយចំនួនត្រូវបានបង្ហាញផងដែរ ហើយអ្វីដែលធ្វើឲ្យគេចាប់ភ្លឹកនោះគឺឈុត”សុវណ្ណមច្ឆា”របស់ ពេជ្រ វត្តីសាវ៉ាវឌ្ឍី តំណាងឲ្យខេត្តព្រះសីហនុដែលមិនត្រឹមតែស្រស់ស្អាតទាក់ទាញទេ អត្ថន័យក៏ល្អផងដែរ
តារាសម្តែង និងបង្ហាញម៉ូត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកយកឈុតតំណាងជាតិ នាង សុវណ្ណមច្ឆា នៅលើឆាកកាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២។ ការបង្ហាញនេះឆ្លុះបញ្ចាំងបានថានាងបានត្រៀមរួចជាស្រេចក្នុងការចូលរួមប្រគួតដែលបានបង្ហាញភាពលេចធ្លោរអស់បេក្ខជនដទៃ ដែលសូម្បីតែមុននេះក្នុងវគ្គប្រគួតឈុតហែលទឹកនាងក៏ត្រូវបានគេដៅទុកដែរថាបានសាងភាពលេចធ្លោរមិនធម្មតានោះឡើយ។
ឈុតតំណាងជាតិ នាងសុវណ្ណមច្ឆានេះត្រូវបាន គណនីយហ្វេសប៊ុករបស់ក្រុមអ្នកជំនាញ បានលើកឡើងថា នាងសុវណ្ណមច្ឆា ជានាងទេពមច្ឆាបដែលមានរូបរាងកាយពាក់កណ្ដាលមនុស្សនឹងពាក់កណ្ដាលក្រោមជាត្រី ដែលមានរូបរាងកាយពណ៌មាស មានសម្រស់ស្រស់ស្អាតទាក់ទាញ ហើយរស់នៅក្នុងមហាសមុទ្រ ។ នៅក្នុងសិល្បៈខ្មែរនាងសុវណ្ណ មច្ឆាក៏មានលេចរូបរាងនៅក្នុងរបាំ នឹងល្ខោនខោល រឿង រាមកេរ្តិ៍ផងដែរ ។នាង សុវណ្ណមច្ឆា រស់នៅក្នុងសមុទ្រដូចនេះហើយ ទើបជ្រើសរើសយកតួរនាង មច្ឆា មកតំណាងអោយ ក្រុង ព្រះសីហនុ ដែលជានាង មច្ឆា កន្ទុយមាសកំពុងតែហែលបង្ហាញបង្អួតសម្រស់នៅនៅលើឆាក ដែលតួរឈុតទាំងមូលបង្ហាញពី ធនធាន សមុទ្រ កម្ពុជា ដោយតួរមកុដតំណាងអោយសំពៅដែលកំពុងតែនៅលើទឹក ហេីយប្រើប្រាស ឆ័ត្រ រួត 3ជាន់តំណាងអោយក្ដោងសំពៅកំពុងបោះពួយទៅមុខ ! ក្រឡេកមកមេីលត្រឹមករ សំរោងកររំលេចម៉ូតជាលក្ខណះ សារ៉ាយសមុទ្រ រឺជា ស្មៅសមុទ្រ ដែលដោះនៅក្នុងទឹក រួមមា នសត្វសមុទ្រផ្សេង ជាច្រើនទៀតដែលយកមកបំបែក រឺច្នៃវាអោយទៅជា គ្រឿង អលង្ការផ្សេង ៗ ។
ឈុតនេះត្រូវបានគេរំពឹងខ្ពស់ថានឹងអាចដណ្តើមបានពានរង្វាន់ជាឈុតឆ្នើម និងមានការគាំទ្រចង់ឲ្យយកឈុតមួយនេះឡើងលើឆាកប្រគួតអន្តរជាតិថែមទៀតផង៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print