៤ចំណុចសំខាន់ៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលគេរំពឹងខ្ពស់ថាជាម្ចាស់មកុដ Miss Grand Cambodia 2022យប់នេះ

ចែករំលែក៖

ភ្នំពេញ៖ ទស្សនិកជនដែលជាអ្នកនិយមគាំទ្រវិស័យកញ្ញាឯកពិតជាបានកក់សម្គាល់អំពីភាពលេចធ្លោររបស់បេក្ខភាព Miss Grand Cambodia 2022 តំណាងខេត្តព្រះសីហនុ ថាបានបង្ហាញភាពលេចធ្លោររបស់ខ្លួនលើឆាកប្រគួត។ គេរំពឹងថានាងនឹងអាចក្លាយជាម្ចាស់មកុដកញ្ញាឯកមួយនេះជាក់ជាមិនខានខណៈដែលគ្រប់យ៉ាងក៏ត្រូវបានគេកក់សម្គាល់ដែរថានាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញលើឆាកជាតិ និងអន្តរជាតិមួយនេះ។
ពេជ្រ វត្តីសារ៉ាវឌ្ឍីមានអាយុ២៣ ឆ្នាំ នាងមានកម្ពស់ ១,៧៧ម៉ែត្រ និងមានទីកន្លែងកំណើតនៅខេត្តព្រះសីហនុ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រនាសាកលវិទ្យាល័យមួយនៅកម្ពុជា។ ទាំងនេះគឺជាចំណុចលេចធ្លោរបន្ថែមរបស់នាងដែលត្រូវបានគេរំពឹងភាគរយខ្ពស់ថានាងគឺជាម្ចាស់មកុដនៅរាត្រីប្រគួតផ្តាច់ព្រ័ត្រថ្ងៃទី២៧ ខែសីហាឆ្នាំ ២០២២នេះ។
ចំណុចទី១មុនចូលប្រឡូកក្នុងវិស័យកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌី្ឍ គឺជាតារាសម្តែង និងបង្ហាញម៉ូតដ៏មានទេពកោសល្យម្នាក់ផងដែរ ដែលនាងធ្លាប់កាន់តំណែងតួឯងថែមទៀតផង ដូចជារឿង “ប្តីគេ” និងរឿង ខ្មោចខ្លឹមត្រាច ជាដើម។ចំណុចទី២ នាងធ្លាប់ជាបេក្ខជនលេចធ្លោរក្នុងកម្មវិធីប្រគួតសម្រស់ MISS CAMBODIA 2020 ដោយនាងគឺជាអតីតម្ចាស់ជ័យលាភីរងលំដាប់ទី១នៃកម្មវិធីនេះ និងកាន់ពានថតរូបស្អាតផងដែរ ហើយនេះគឺជាបទពិសោធន៍ និងជាចំណុខ្លាំងដែលមានស្រាប់ក្នុងវិស័យប្រគួតសម្រស់។ មុននេះនាងធ្លាប់ប្រាប់សារព័ត៌មានយើងថានាងត្រៀមរួចជាស្រេចតាំងរូបរាងកាយ សម្រស់សមត្ថភាព និងចំណេះដឹងដើម្បីចូលរួមប្រគួត។ ចំណុចទី៣ នាងទទួលបានការគាំទ្រលើកទឹកចិត្ត ពិសេសការឧបត្ថម្ភគ្រប់ផ្នែកទាំងឈុតរាត្រីសមោសដែលកាត់ដេរយ៉ាងស្រស់ស្អាតទាក់ទាញពីក្រុមអ្នកជំនាញ ឈុតតំណាងខេត្តព្រះសីហនុគឺឈុតសុវណ្ណមច្ឆាដ៏លេចធ្លោរ អ្នកជំនាញផាត់មុខ និងធ្វើសក់ ដែលបង្ហាញថានាងបានត្រៀមខ្លួនរួចរាល់ក្នុងកម្មវិធីប្រគួតសម្រស់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ និង ទី៣នាងអាចប្រើប្រាស់បានទាំងភាសាអង់គ្លេស និងភាសាថៃ ដែលមុននេះនាងបានទម្លាយអំពីការចេញទៅធ្វើការហ្វឹកហាត់លើជំនាញដើរបង្ហាញម៉ូត ពីគ្រូជំនាញនៅប្រទេសថៃផងដែរ។
គួរបញ្ជាក់ដែរថា ទោះរងការរិះគន់ខ្លាំងៗពីមហាជនមុនេះក៏កម្មវិធីប្រគួតសម្រស់ Miss Grand Cambodia 2022 នឹងរៀបចំកម្មវិធីប្រគួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២៧ ខែសីហាឆ្នាំ ២០២២នេះបន្ទាប់ពីការប្រគួតវគ្គឈុតហែលទឹក វគ្គឈុតតំណាងជាតិ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីម្សិលមិញនេះ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print