ថ្ងៃ​នេះ! ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម ហក់ឡើងបន្តិច

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាព​កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម ក្នុងខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ទី​២៧​ ខែសីហា​ ឆ្នាំ២០២២នេះ​ មានការហក់ឡើងបន្តិច ហើយទឹកបានហូរចូលទំនាប ព្រែកចំនួន២២ក្នុងស្រុកចំនួន៥ នៃខេត្តកំពង់ចាម ។

បើយោងតាមការបញ្ជាក់ពីប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម​ លោក អ៊ុម វិបុល បានបញ្ជាក់ថា​ កម្ពស់ទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាម ថ្ងៃនេះបានឡើងដល់កម្ពស់កម្ពស់ ១២.១២​ម៉ែត្រ​ ធៀបទៅនឹងថ្ងៃម្សិលមិញ​ទឹកឡើង​កម្ពស់ ​០.០៨ម៉ែត្រនេះ។

សូមជម្រាបថា​ ព្រែកចំនួន២២​ ក៏បានទទួលរងជន់លិចក្នុងស្រុកស្ទឹងត្រង់ ចំនួន៥ស្រុកកំពង់សៀម៣ ស្រុកស្រីសន្ធរ២ ស្រុកកោះសូទិន៥ និងព្រែកចំនួន៧ ក្នុងស្រុកកងមាសបានជន់លិច​ដោយទឹកទន្លេមេគង្គ។

ជាមួយគ្នានោះ​ រដ្ឋបាលខេត្តកំពង់ចាម ​ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធចូលរួម​សហការគ្នាក្នុងការត្រៀមបង្ការទប់ស្កាត់ ​និងឆ្លើយតបការជួយសង្គ្រោះ​បងប្អូនប្រជាពលរដ្ឋ​ទៅរក​ទីទួលសុវត្ថិភាពនៅពេល ​មានគ្រោះមហន្តរាយកើតឡើង​ជាដែលបង្កដោយសារទឹកជំនន់ ដែល​អាចកើតយថាហេតុក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print