ព្រោះតែការ​ធ្វេសប្រហែស​បង្កឱ្យកេីតគ្រោះអគ្គិភ័យ​ ឆេះឡសម្ងួតពោត​ នៅខេត្ត​បាត់ដំបង​ ខូចខាតទឹកប្រាក់អស់ប្រមាណ​ ៣មុឺនដុល្លារអាមេរិក

ចែករំលែក៖

ខេត្ត​បាត់​ដំ​បង​៖​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក​ ស​ហការជា​មួយនគរបាលស្រុកកំរៀង​ និងអាជ្ញាធរពាក់ព័ន្ធ​បានចេញរថយន្តពន្លត់​អគ្គីភ័យ​ជួយអន្តរាគ​មន៍បាញ់ពន្លត់​ឃ្លាំង​សម្ងួត​ពោតមួយកន្លែង​ ដោយសារ​តែម្ចាស់មានការ​ធ្វេសប្រហែស​បង្កឱ្យកេីតគ្រោះអគ្គិភ័យ​ ឆេះឡសម្ងួតពោត​ បណ្ដាលឱ្យ​ខូចខាតទឹកប្រាក់អស់ប្រមាណ​ ៣មុឺនដុល្លាអាមេរិក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​បានកេីតឡេីង​នៅព្រឹកវេ​លា​ម៉ោង៦និង៤៥នាទីព្រឹក​ថ្ងៃ​ទី២៧​ ខែ​សីហា​នេះ​ នៅចំ​ណុចឡសម្ងួតក្នុងសា​យឡូធានប៉រ​ ស្ថិតនៅ​ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំ​បង​ ។

ប្រភពដដែលបន្តថា​ ក្នុង​ហេតុ​ការណ៍​នោះ​ដែរ​ លោកវរសេនី​យ៍​ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានដឹក​នាំកម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យស្រុកភ្នំព្រឹក ស​ហការជា​មួយលោកអភិបាលរងស្រុកភ្នំព្រឹ​ក​ ​កម្លាំងនគរ​បាលនៃអធិការ​ដ្ឋាននគរបាលស្រុកកំ​រៀង និងកម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថស្រុ​ក​ភ្នំព្រឹ​ក រួមគ្នាជាមួយពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានធ្វើការពន្លត់ ដោយគ្រប់​គ្រង​សភាពការណ៍បាន​នាវេ​លាម៉ោ​ង​ប្រមាណ​៩និង៣៥ នាទីព្រឹក​ថ្ងៃដ​ដែ​លដោយប្រេីប្រាស់រថយន្តចំនួន​០២គ្រឿង​ និងប្រេីទឹកចំនួន​០៥​រថ​យ​ន្ត។

គួរបញ្ជាក់ថា​ ចំពោះមូលហេតុដែលនាំឱ្យកេីតមានអគ្គិភ័យនេះគឺបណ្តាលមកពីម្ចាស់សា​យឡូ​ មិនបានប្រមូលលំអងពោតដែលសម្ងួតហេីយចេញ ពីឡសម្ងួតឱ្យអស់ទេីបបង្កឱ្យកេីតគ្រោះអគ្គិភ័យនេះ​។ ចំណែក​ការខូចខាតសរុប​គិតជាប្រាក់អស់ប្រមាណ​៣០,​០០​០ដុល្លារ( បីមុឺនដុល្លាអាមេរិក )ប៉ុន្តែ​អគ្គិភ័យនេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ​៕​

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print