មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងសហការល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជា និងយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោក វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដឹកនាំកម្លាំងកងធំទី១ ផ្នែកសឹករងថ្មពួក សហការជាមួយនគរបាលការពារព្រំដែនគោក៨០៧ ល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលអង្គភាពទទួលខុសត្រូវ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ និងតាមដានស្ថានភាពទឹកអូរព្រំដែន ជាពិសេសការលួចនាំចេញរថយន្តចង្កូតស្តាំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលហាមដាច់ខាតការលួចនាំចូលរថយន្ត ចង្កូតស្តាំដោយខុសច្បាប់។

ក្នុងនោះដែរ លោកវសេនីយ៍ឯក មេបញ្ជាការរង ក៏បានផ្សព្វផ្សាយបទបញ្ជារបស់លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។

លោកមេបញ្ជាការ បានក្រើនរំលឹកដល់យោធិនក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តតាមវិធានការរបស់ សម្តេចតេជោ គឺ ៣ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print