រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២៤៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​ ខណៈគ្រោះថ្នាក់​ចរាចរណ៍​​ កើតឡើង​១១​លើក​ ស្លាប់​៥​នាក់​ របួស​ ១៥​នាក់នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៧​ ខែសីហា​!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​នេះ​ ​បានបញ្ជាក់ថា​ ចំនួន​គោលដៅ​សរុប​ ១៤៨​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.៩៣៤​គ្រឿង​ ម៉ូតូ​ចំនួន​ ២.៥៣៦​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ២៤៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១៩៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​២៧​ថ្ងៃ​(​ថ្ងៃ​ទី​០១-២៧​ ខែសីហា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៧៧.៦០៦​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៨.៩៦៨​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ៧.៧១៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​២៧​ថ្ងៃ​នៃ​ខែសីហា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​។ 

​ជាមួយគ្នានោះ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​​នេះ​ដែរ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​៥​នាក់​ របួសធ្ងន់​ ១៣​នាក់​ (​ស្រី​២​នាក់​)​ របួសស្រាល​ ២​នាក់​ ។​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​គូសបញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​នេះដែរ​ ​បង្កឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​២០​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ១១​លើក​។ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print