តុលាការ​ សម្រេចឃុំខ្លួនស្ត្រីជាអាជីវករម្នាក់ជាបណ្ដោះអាសន្ន រឿងឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែង

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ​ បានសម្រេចបង្គាប់ឱ្យឃុំខ្លួនស្ត្រីវ័យ៣៦ឆ្នាំម្នាក់ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់របស់ជនរងគ្រោះ។

ស្ត្រីត្រូវចោទឈ្មោះ រឹម សម្ភា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបុរីពិភពថ្មីកំបូល៣ ផ្ទះលេខ៤៦ ផ្លូវ១៥បេ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ​ ត្រូវបានកម្លាំងនគរព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ របស់តុលាការ បានបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ននូវឈ្មោះ រឹម សម្ភា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបុរីពិភពថ្មីកំបូល៣ ផ្ទះលេខ៤៦ ផ្លូវ១៥បេ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមបទចោទ «ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែង» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ យោងតាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ របស់ជនរងគ្រោះ បានបញ្ជាក់ថា កាលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ រឹម សម្ភា បានយករថយន្ដ០១គ្រឿង ម៉ាក LEXUS RX330 ព័ណ៌ស សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ 2BJ-8493 ទៅដាក់បញ្ចាំឱ្យជនរងគ្រោះក្នុងតម្លៃ ២ម៉ឺនដុល្លារ ដោយប្រើប្រាស់ឯកសារសម្គាល់យានយន្តក្លែងក្លាយ រួចបានរត់គេចបាត់ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print