មន្ត្រីរុស្ស៊ី ៖ ទីក្រុងមូស្គូនឹងពិភាក្សា ប្រសិនបើអ៊ុយក្រែនចុះចាញ់ដោយគ្មានលក្ខខណ្ឌ

ចែករំលែក៖

ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភារុស្ស៊ីលោក Leonid Slutsky បានលើកឡើង ថា រុស្ស៊ីនឹងពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន។

លោក Leonid Slutsky បានឱ្យដឹងថា «យើងនឹងពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែនក្នុងពេលប្រទេសនេះចុះចាញ់ដោយគ្មានលក្ខខណ្ឌ កាត់បន្ថយចំនួនទាហាន» ។ ប៉ុន្តែ ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតី អ៊ុយក្រែន លោក Mykhailo Podolyak បានលើកឡើងថា កិច្ចពិភាក្សាជាមួយរុស្សុីមិនមានផលប្រយោជន៍ដល់ប្រទេសអ៊ុយក្រែន និងអឺរ៉ុបនោះឡើយ ដោយសារតែទីក្រុងមូស្គូនឹងបន្តវាយប្រហារក្នុងពេលអនាគត ។
លោក Mykhailo Podolyak បានបន្តទៀតថា ប្រធានាធិបតីអ៊ុយក្រែនក៏បានលើកឡើងដែរថា ការបន្តពិភាក្សាជាមួយទីក្រុងមូស្គូ លុះត្រាណាតែរុស្ស៊ីឈប់រាល់សកម្មភាពវាយប្រហារដោយយោធាទៅលើប្រទេសអ៊ុយក្រែន ។
ជាមួយគ្នានេះដែរ លោកពូទីន បានបញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែននៅក្រោមស្លាក «ប្រតិបត្តិការយោធាពិសេស» កាលពីខែកុម្ភៈកន្លងទៅ គឺដោយសារតែលោកមានជំនឿយ៉ាងមុតមាំថា រុស្ស៉ីមានសិទ្ធិពិសេសក្នុងការគ្រប់គ្រងលើអ៊ុយក្រែនទាំងអត្តសញ្ញាណ និងការធ្វើសមាហរណកម្មប្រជាជនអ៊ុយក្រែនបញ្ចូលទៅក្នុងចក្រភពរុស្ស៉ី។ នេះគឺការណ៍ពិតមួយដែលពិបាកនឹងប្រកែក ពីព្រោះថាគំនិតបែបនេះត្រូវបានលោកពូទីន ផ្ទាល់ជាអ្នកលាតត្រដាងដោយខ្លួនឯង តាំងតែពីមុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ នៅក្នុងបទវិចារណកថាជាសំណេរជាង ៥០០០ពាក្យ ចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២១ ក្រោមចំណងជើងថា «On the Historical Unity of Russians and Ukrainians» ឬអាចប្រែជាភាសាខ្មែរថា «ស្ដីពីការរួបរួមគ្នាជាប្រវត្តិសាស្ត្រនៃប្រជាជនរុស្ស៉ី និងអ៊ុយក្រែន»។
នៅក្នុងបទវិចារណកថានេះ លោក ពូទីន បានទទូចថា ប្រជាជនបេឡារុស រុស្ស៉ី និងអ៊ុយក្រែន សុទ្ធសឹងជាកូនចៅជំនាន់ក្រោយនៃជនជាតិរុស (Rus) ជាមនុស្សសម័យបុរាណដែលបានតាំងទីលំនៅនៅចន្លោះសមុទ្រខ្មៅ និងសមុទ្របាល់ទិក។ លោក ពូទីន បានអះអាងថា ជាតិសាសន៍ទាំង៣នេះមានទឹកដីរួម ភាសារួម និងមានជំនឿរួមលើសាសនាគ្រឹស្ដ និកាយអូតូដុក ហើយផ្អែកលើគំនិតបែបនេះឯងទើបធ្វើឱ្យគេយល់ថាលោក ពូទីន មិនដែលបានចាត់ទុកអ៊ុយក្រែនជារដ្ឋអធិបតេយ្យមួយនោះទេ។ លោក ពូទីន បានសរសេរ ទៀតថា «រុស្ស៉ីត្រូវបានគេប្លន់យកទឹកដីស្នូល នៅពេលដែលគណបក្សបុលសេវិក (Bolsheviks) បង្កើតសហភាពសូវៀតក្នុងឆ្នាំ១៩២២ និងបង្កើតជាសាធារណរដ្ឋសង្គមនិយម សូវៀតអ៊ុយក្រែន៕ ដោយធីរីណា

រូប​ថត​ :​AP

...

រូប​ថត​ :​ VOV.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print