កំពុងតែតានតឹង អាមេរិកបញ្ជូននាវាចម្បាំង ឆ្លងកាត់សមុទ្រកោះតៃវ៉ាន់

ចែករំលែក៖

ទំនាក់ទំនងរវាងអាមេរិកនឹងចិន ប្រឈមមុខកាន់តែតានតឹងដាក់គ្នាដោយសារតែប្រធានរដ្ឋសភាអាមេរិក និងតំណាងរាស្ត្រជាច្រើនរូបបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលជាការបំពានទៅលើ ច្បាប់ចិនតែមួយ។

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា នាវាចម្បាំងអាមេរិកចំនួន២គ្រឿង បាននិងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងចាប់តាំងពីផ្ទុះភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិក នឹងចិនជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រីប្រធានសភាតំណាងរាស្ត្រ ណាន់ស៊ី ប៉េឡូស៊ី កាលពីដើមខែសីហា នេះមក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និងម្ដងម្កាលរួមមានទាំងនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជាអង់គ្លេស និងកាណាដា ជាដើម បានធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយដែលសកម្មភាពបែបនេះតែងតែបង្កឱ្យចិនខឹងសម្បា។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិក៣នាក់ បានឱ្យដឹងថា នាវាចម្បាំងអាមេរិក យូអេសអេស ឈែនសែលល័រវីល (USS Chancellorsville) និងយូអេសអេស អាន់ទីតាំ (USS Antietam) បានដឹកនាំប្រតិបត្តិការនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយប្រតិបត្តិការនេះកំពុងបន្តធ្វើឡើងនៅឡើយ។
តំបន់ច្រកសមុទ្រតៃវ៉ាន់ បានក្លាយជាប្រភពដើមនៃភាពតានតឹងផ្នែកយោធារវាងចិន នឹងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ ពោលគឺបន្ទាប់ពីសាធារណរដ្ឋចិន ឬតៃវ៉ាន់សព្វថ្ងៃបានបរាជ័យនៅក្នុងសង្រ្គាមស៊ីវិល ក្រោមថ្វីដៃកងទ័ពសាធារណរដ្ឋប្រជាមានិតចិន៕ ដោយធីរីណា

...

រូប​ថត​ :​TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print