ភ្នំពេញ៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងមុននេះបន្តិចថា៖ នៅថៃ្ងទី១៦ ខែឧសភា ឆាំ្ន២០១៦ ខាងមុខនេះ លោកមានផែនការប្រជុំដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆេ្នរសមុទ្រខេត្តព្រះសីហនុ។ ក្នុងនោះលោកទេសរដ្ឋមន្ត្រីមានផែនការត្រូវដោះស្រាយជាបន្ទាន់ដើម្បីគ្រប់គ្រងអភិវឌ្ឍន៍កែលម្អឆ្នេរសមុទ្រខេត្តព្រះសីហនុ ចាប់ផ្ដើមដោះស្រាយពីដំណាក់កាលដូចតទៅ៖
១-បើករបងបាំងខឿនខាន់ព្រំដី តូបដែលលយចូលឆេ្នរសមុទ្រខុសពីការកំណត់។
២-បើកច្រកធើ្វកោ្លងច្រកចូលដោយដាក់ឈោ្មះ (ឆេ្នរឯករាជ្យ, ឆេ្នរអូរឈើទាល, ឆេ្នរអូតេ្រះ) ដើម្បីឲ្យកូនខែ្មរនិងភ្ញៀវទេសចរងាយស្រួលហៅឈ្មោះ ហើយការដើរកម្សាន្តមិនទើសតូប មើលឃើញសម្រស់ និងលំហសមុទ្រដ៏ស្រស់ស្អាត។
៣-សម្រាប់កោ្លងច្រកចូល សូមអំពាវនាវសប្បុរសជនចូលរួម ដោយអនុញាតឲ្យដាក់ឈោ្មះ ។ មិនទទួលក្រុមហ៊ុនផ្សាយបារី គ្រឿងស្រវឹង។
៤-អភិវឌ្ឍន៍តំបន់បៃតង សមនិងបម្រែបម្រួលអាកាសធាតុ។
៥-លើកកម្ពស់ជីវភាពប្រជាជននិងបង្កើតការងារជូនយុវជន។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បង្ហាញពីទឹកចិត្តដ៏ទូលំទូលាយ ទទួលយកនូវការផ្ដល់ជាមតិ យោបល់ រិះគន់ណាមួយដើម្បីយកមកធ្វើការពិនិត្យពិចារណាឈានដល់ទទួលលទ្ធផលល្អក្នុងការអភិវឌ្ឍន៍តំបត់ឆ្នេរសមុទ្រឲ្យបានល្អប្រសើរ៕
ដោយ៖ សុខ ខេមរា