ភ្នំពេញ៖ រថយន្តប្រភេទបែនដឹកក្រួសថ្ម បានក្រឡាប់ផ្ងាជើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ទៅលើមនុស្ស និងអ្នកបើកបរឡើយ។
សាក្សីនិយាយថា រថយន្តបែនមួយគ្រឿងនេះពេលកំពុងបើក ស្រាប់តែគាំងចង្កូតមិនអាចឲ្យអ្នកបើកបរបញ្ជាបានក៏បណ្តាលឲ្យធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើងតែម្តង និងសំណាងល្អតៃកុងឡានវាយកញ្ចក់លួនចេញពីកាប៊ិនរថយន្តរួចដោយសុវត្ថិភាព៕
ដោយ៖ សុខា សែនជ័យ
...