រន្ធត់ រថយន្តប្រើប្រាស់ល្បឿនលឿនបុកដើមឈើរេចង្កូតបុកចូលផ្ទះអ្នកភូមិរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បណ្ដាលអោយបុរសម្នាក់ជិះក្នុងរថយន្តរងរបួសធ្ងន់បន្ទាប់ពីប្រើប្រាស់ល្បឿនលឿនបុកនិងដើមឈើរួចក៏រេចង្កូតបុកចូលផ្ទះលក់ចាប់ហួយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២២ ចំណុចភូមិ កំពង់ត្រាចឃុំកំពង់ត្រាច ស្រុក រមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើករថយន្តមានឈ្មោះម៉ៅចន្ថន អាយុ ៣២ឆ្នាំ រស់នៅភូមិ ទួលរមៀត ឃុំ ត្រពាំងស្ដៅ ស្រុករមាសហែក (គ្មានរបួស) និង អ្នករួមដំណើរម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណដោយរងរបួស(ធ្ងន់)ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ ក្រហម ពាក់ស្លាកលេខ កណ្តាល ២A- ៩៤៧៣ ជិះគ្នា២នាក់ក្នុងទិសដៅពីជើងមកត្បូងប្រើប្រាស់ល្បឿនលឿនហើយក៏បាមបុកនិងដើមឈើរូចក៏រេចង្កូតបុកចូលផ្ទះលក់ចាប់ហួយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាន្តដឹកមក
សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកនិងធ្វើការវាស់វែងអូសយកមក
មធ្យោបាយធ្វើដំណើរមក រក្សាទុក អធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយជាមួយម្ចាស់តូបលក់ចាបហួយដែលខូចខាតសម្ភារ:អស់មួយចំនួន ផងដែរ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print