ព័ត៌មានបឋម ៖ ជនជាតិចិន 3 នាក់ត្រូវបានគេបាញ់សម្លាប់​សង្ស័យ​ជារឿង​គំនុំនៅខុនដូរមួយកន្លែងក្នុងសង្កាត់បឹងកេងកងទី 1 ខណ្ឌបឹងកេងកង​

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើង​បន្ទាប់ពី​ជនជាតិចិនចំនួន​ ៣នាក់​ ត្រូវបានគេបាញ់សម្លាប់នៅខុនដូរ ហ្គោល ក្លាស ដែលជំហានដំបូងគេសង្ស័យថាជារឿងគំនុំ។

ករណីខាងលើនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​ ២រំលង​អធ្រាត្រ​ឈាន​ថ្ងៃ​ទី២៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ ស្ថិតនៅ​ខុនដូ​រ ហ្គោល ក្លាស ជាន់ទី៦ ផ្លូវលេខ៣៨០ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង។ 

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច​ជំនាញ​ខណ្ឌ​ និងកម្លាំងជំនាញ​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​កំពុងចុះទៅត្រួតពិនិត្យនិងធ្វើ​កោសល្យ​វិច័យ។ ប៉ុន្តែ​សមត្ថកិច្ចមិនទាន់អាចប្រាប់ថាជាមូលហេតុអ្វីនៅឡើយនោះទេ៕ដោយ​៖ជីណា​

ព័ត៌មាន​លម្អិត​តាមដានបន្តទៀត(នៅ​គេហទំព័រ​នគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print