លោក ហ៊ុន ម៉ានី : ២ថ្ងៃ តួនាទី៣ កម្មវិធី៤ ក្នុងបេសកកម្មខេត្តបន្ទាយមានជ័យ ហេតុអ្វីបានជាចាំបាច់ចុះតាមបណ្តាខេត្តទាំងសៅរ៍ អាទិត្យបែបនេះ?

ចែករំលែក៖

ភ្នំពេញ : លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា, ការចុះមកដល់មូលដ្ឋានដោយផ្ទាល់បានផ្តល់ឱកាសដល់ខ្ញុំ និងក្រុមការងារបានជួបផ្ទាល់ ចែករំលែកព័ត៌មាន រៀនសូត្រពីររបៀបរបបការងារទៅវិញទៅមក ហើយមានឱកាសសិក្សាឈ្វេងយល់ពីស្ថានភាពភូមិសាស្ត្រ និងក៏ដូចជាស្តាប់រាល់នូវបញ្ហាប្រឈមនានា ដោយផ្ទាល់ពីអ្នកអនុវត្តការងារនៅមូលដ្ឋានជាក់ស្តែង។ ការទទួលបានព័ត៌មានដោយផ្ទាល់នេះ អនុញាតិឲ្យយើងទទួលបានព័ត៌មានដែលជាក់ស្តែងដើម្បីនាំយកស្ថានភាពទាំងនោះបន្តរាយការណ៍ជូនថ្នាក់ដឹកនាំ ហើយដែលនឹងឈានដល់ការស្វែងរកដំណោះស្រាយដែលចាំបាច់ឲ្យចំ​ចំនុច​ ស្របតាមតម្រូវការជាក់ស្តែង និងទាន់ពេលវេលា។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ការឆ្លៀតឱកាសទាំងអស់នេះគ្មានអ្វីក្រៅពីការខ្វល់ខ្វាយដោះស្រាយបញ្ហានានា ដើម្បីជាតិ និងប្រជាជន ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print