ខេត្តត្បូងឃ្មុំ ៖សំរាប់ការបង្រ្កាបបទល្មើសជលផលរបស់កម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ មជ្ឈដា្ឋនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តនេះមិនសូវឃើញពួកគាត់ចុះអនុវត្តន៍ទេ គឺច្រើនឃើញតែខាងកម្លាំងនគរបាលចុះអនុវត្តន៍ទៅវិញ ។
ជាក់ស្តែង កម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលទួលស្នួល បានសហការជាមួយសហគមន៍ឃុំ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្ត ។
ប្រតិបត្តិការនេះធ្វើនៅថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។
នៅចំនុចបឹងខ្លូយ ព្រំប្រទល់ឃុំរកាពរប្រាំ និង ឃុំទួលស្នួល ស្ថិតក្នុងភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ជាលទ្ធផលកម្លាំងនគរបាលបានធ្វើការកាប់បំផ្លាញលប ស្បៃមុង បានចំនួន ០៨មាត់ របាំងព្រួលប្រវែង ៥៨០ម៉ែត្រ បង្គោលឬស្សីចំនួន៧៥ដើម ហើយបានលែងកូនត្រីចូលទឹកវិញប្រហែលជាង ២០គីឡូក្រាម ៕,អ្នកប្រមាញ់