ភ្នំពេញ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើងបណ្តាលឲ្យជនជាតិចិនបីនាក់បានស្លាប់នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៧:០០នាទី ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២២ស្ថិតនៅក្នុងខុនដូរGOLD CLASS អាគារលេខ៣៥ ផ្លូវលេខ៣៩២ បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បើយោងតាមការបំភ្លឺ ពីឈ្មោះ HSU YU LIN ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353594178 (ត្រូវជាមិត្តភ័ក្ដិ)បានប្រាប់ឲ្យដឹងថាសពជនរងគ្រោះដែលស្លាប់ទាំងបីនាក់រួមមាន ៖
១/ឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល30 ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ (មិនទាន់ដឹង)។
២/ ឈ្មោះ AH WEI ភេទប្រុស អាយុប្រ ហែល30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ (មិនទាន់ដឹង)។
៣/ឈ្មោះAH HONG ភេទប្រុស អាយុប្រហែល30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ(មិនទាន់ដឹង) ។ សពជនរងគ្រោះទាំងបីនាក់គ្មានលិខិតឆ្លងដែននោះទេ។
ចំណែកវត្ថុតាងដែលនៅកន្លែងកើតហេតុរួមមាន៖
អាវុធខ្លី ម៉ាក Glock 19 ពណ៍ស្ករចំនួន01ដើម បង់ចំនួន០2 គ្រាប់ចំនួន41គ្រាប់ គ្រឿងញៀនប្រភេទ កេតាមីន ចំនួន43.67ក្រាម ទូរស៍ព្ទ០1គ្រឿង ពណ៍ខ្មៅ។
បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យ និងការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនទាន់សន្និដ្ឋានបានថាមកពីមូលហេតុអ្វីនោះទេ ហើយគណៈកម្មការចម្រុះកំពុងបន្តនីតិវិធី ចំណែកសពក្រោយពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ច យកទៅតម្កល់ នៅវត្តទឹកថ្លា។ដោយនិនសុភ័ស្ត