នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ពន្លាតដែនតាមស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ១៤នាក់ដល់រាជធានីភ្នំពេញនិងខេត្តកណ្តាល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបាមព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ *ឯម កុសល* ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក *សាន សុភៈ* ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី *ជីវ សេងរស់* ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) និងមានកិច្ចសហការណ៍បន្តបន្ទាប់ចំនួន០៤គោលដៅ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៤នាក់ស្រី០២នាក់ ៖

.គោលដៅទី០១ នៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២នៅវេលាម៉ោង ១៣ និង ៣០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៩នាក់(ស្រី០១នាក់)។

សមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់, ឧបករណ៏សម្រាប់សេពគ្រឿងញៀនមួយសម្រាប់ និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ។

.គោលដៅទី០២ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាលធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្តចំនួន ០៤នាក់(ស្រី០១នាក់)

សមត្ថកិច្ចយើងដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

.គោលដៅទី០៣ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧.៣០នាទី តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខ័ណ្ឌបឹងកេងកង រាជាធានីភ្នំពេញ សមត្ថកិច្ចយើងបានធ្វើការឆែកឆេបន្ទប់ជួលស្ថិតនៅផ្លូវលេខ២៩៩ផ្ទះលេខ១៥ សង្កាត់បឹងកងកងទី០២ខ័ណ្ឌបឹងកេងកងរាជធានីភ្នំពេញ ជាបន្ទប់របស់ជនសង្ស័យ។

សមត្ថកិច្ចយើងឆែកឆេរកឃើញវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន០១ដុំនិង០១កញ្ចប់និងថងវេចខ្ចប់០១ចំនួនធំ។

.គោលដៅទី០៤ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩.៣០នាទី តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខ័ណ្ឌ០៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចយើងបានបន្តទៅធ្វើការឃាត់ខ្លួនបានចំនួន០១នាក់ប្រុស។

សមត្ថកិច្ចយើងដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន០៩កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមទាំង០៤គោលដៅ មាន÷ ម្សៅក្រាមពណ៍សរសង្ស័យជាថ្នាំញៀនចំនួន ៣១កញ្ចប់(ដុំធំមួយកញ្ចប់) ថង់វេចខ្ចប់មួយចំនួនធំ និងទូរស័ព្ទដៃចំនួន១៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ចងក្រងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

...

ដោយ៖អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print