ខេត្តកោះកុង៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៩ខែសីហា ឆ្នាំ២០២២នេះថា៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងដែលមានទំហំ ៧គុណនឹង៣៥ម៉ែត្រ ធ្វើអំពីឈើ ប្រកសុីប្រូ ជញ្ចាំងបាំងស័ង្កសី។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចបាយក្តាំង ស្ថិតភូមិ៣ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
មន្ត្រីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ៖ មូលហេតុបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។
ប្រភពដដែលបានបន្តថា៖ នៅក្នុងហេតុការណ៍នោះលោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នគរបាលខេត្តបានដឹកនាំ កម្លាំងការិយាល័យជំនាញ កងកម្លាំងអន្តរាគមន៍ពិសេស និងកងកម្លាំង នៃអធិការដ្ឋាននគរបាល ក្រុង ខេមរភូមិន្ទ បានមកជួយពន្លត់ រលត់ជាស្ថាពរដោយពុំមានរាលដាលដល់ផ្ទះអ្នកដ៏ទៃឡេីយ
_ករណីនេះបណ្តាលឲ្យមានការខូចខាតដូចមានរាយខាងក្រោមៈ
_តុធ្វើអំពីឈើចំនួន៤០ តុ
_កៅអីធ្វើអំពីឈើចំនួន៤០
_ទូចំនួន២០
_សាឡុងចំនួន០៦ឈុត
_ពួកចំនួន៤០
_ឯកសារប្លង់ដី, អត្តសញ្ញាណប័ណ្ណ, សៀវភៅ ស្មាក់នៅ, សំបុត្រកំណើត រួមទាំងសំលៀកបំពាក់
និងគ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត ។
សូមបញ្ជាក់ថារាល់ឯកសារដែលពាក់ព័ន្ធត្រូវភ្លើងឆាបឆេះអស់នោះលោកធ្វើឲ្យវិញទាំងអស់៕
ដោយអរុណរះ