ខេត្តកោះកុង៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៩ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានឃាត់ខ្លួនបុរសម្នាក់។
ករណីខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែឧសីហាម្សិលមិញនេះ ខណៈកម្លាំងបានចេញល្បាត ក្នុងមូលដ្ឋានរបស់ខ្លួន លុះដល់ចំណុចផ្សារដើមគរ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានប្រទះឃើញជនសង្ស័យរួចក៏រត់ ពេលនោះកម្លាំងប៉ុស្ដិ៍បានដេញតាម រហូតបានឃាត់ខ្លួន នឹងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន រួចបាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីសាកសួរបន្ដ។
មន្ត្រីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ កើត សុះ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម សាសនាឥស្លាម មុខរបរកម្មករនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ចំណែឯវត្ថុតាងរួមមាន ៖ -ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កញ្ចប់តូច ,-កញ្ឆាចំនួនៈ ១កញ្ចប់ធំ ,-ទូរស័ព្ទដៃ ១គ្រឿង (OPPO ពណ៌ស) ,-ដែកឆាប ១ដើម ,-ដាវដែក ១ដើម ,-ឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញ នៅព្រឹកថ្ងៃចន្ទទី២៩ ខែសីហា ឆ្នាំ២០២២នេះ កំពុងបំពេញ សំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តរ តាមនីតិវិធី ៕
ដោយអរុណរះ