អភិបាល​ខណ្ឌ​ឫស្សី​កែវ​ បន្តចុះពិនិត្យប្រព័ន្ធលូ រឺហ្គា និងប្រឡាយអូរអង្កាម ស្ថិតនៅច្រកផ្លូវលំ ក្នុងក្រុមទី២-៣-៤ ភូមិទួលសំពៅ សម្រាប់ការងារបរិស្ថាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ រួមជាមួយប្រធានការិយាល័យសាធារណកាខណ្ឌ អមដំណើរលោកស្រីចៅសង្កាត់ទួលសង្កែទី១ និងក្រុមប្រឹក្សាសង្កាត់ មេភូមិរងភូមិទួលសំពៅ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ​ ដើម្បីចុះត្រួតពិនិត្យការជួសជុលផ្លូវលេខ១០៧R ក្រុមទី១-៧-៨-៩-១០-១១-១២ ភូមិទួលសំពៅ ដែលមានការបះពាល់ចំណែកខ្លះៗនៃរបងផ្ទះនិងឃ្លាំងប្រជាពលរដ្ឋអមសងខាងផ្លូវនោះ ។

នាឱកាសនោះដែរ​ លោកអភិបាលខណ្ឌ​ បានបន្តចុះពិនិត្យប្រព័ន្ធលូ រឺហ្គា និងប្រឡាយអូរអង្កាម ស្ថិតនៅច្រកផ្លូវលំ ហៅផ្លូវកាប់ជ្រូក ក្នុងក្រុមទី២-៣-៤ ភូមិទួលសំពៅ សម្រាប់ការងារបរិស្ថាន ការស្តារលូរឺហ្គា-អូរនេះ។

ជាមួយគ្នានោះ​ លោកអភិបាលខណ្ឌ បានផ្តល់អនុសាសន៍ជូនសង្កាត់និងភូមិ ចាត់តាំងកម្លាំងប្រជាការពារចុះកាប់ស្ការព្រៃនិងដើមឈើដុះជាប់អូរអង្កាមនេះចេញ ងាយឲ្យក្រុមហ៊ុនស្តារអូរនេះ ដើម្បីឲ្យទឹកហូរលឿននិងពិនិត្យស្ថានភាពបានល្អ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះដែរ៕

...

ដោយ​៖ស​ហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print