អាមេរិក៖ ដុតផ្ទះហើយបាញ់សម្លាប់ ទៅលើអ្នកដែលព្យាយាមរត់ចេញពីផ្ទះកំពុងឆេះ

ចែករំលែក៖

បុរសម្នាក់បានដុតផ្ទះមួយខ្នងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយក្រោយមកក៏បានបាញ់ប្រហារទៅលើអ្នកដែលព្យាយាមរត់ចេញពីផ្ទះកំពុងឆេះ បណ្តាលឱ្យស្លាប់៤នាក់។

សារព័ត៌មាន CNN នៅថ្ងៃទី ២៨ខែសីហាបានផ្សាយថា លោក Troy Finner ស្នងការប៉ូលិស ទីក្រុង Houston បានឱ្យដឹងថា មានមនុស្ស៤នាក់ស្លាប់ ហើយជនដៃដល់ត្រូវបានបាញ់សម្លាប់។
តាមការលើកឡើងរបស់លោក Troy Finner ជនរងគ្រោះគឺជាបុរសមានអាយុចាប់ពី៤០-៦០ឆ្នាំ។ កម្លាំងប៉ូលិសបានឲ្យដឹងថា «ជនដៃដល់បានដុតផ្ទះហើយឈររង់ចាំអ្នករត់ចេញដើម្បីបាញ់សម្លាប់»។ ក្រុមពន្លត់អគ្គិភ័យដែលបានទៅដល់កន្លែងកើតហេតុក៏ត្រូវលាក់ខ្លួនផងដែរ ព្រោះខ្លាចជនដៃដល់បាញ់ប្រហារ។
ជនដៃដល់ត្រូវបានគេស្គាល់ថាជាបុរសជនជាតិស្បែកខ្មៅដើមកំណើតអាហ្វ្រិក មានអាយុប្រហែល៤០ឆ្នាំ ស្លៀកពាក់ឈុតខ្មៅ។ ជនដៃដល់ត្រូវបានបណ្តេញចេញពីផ្ទះខាងលើ ទើបវិលត្រឡប់មកសងសឹក។
កាលពីសប្តាហ៍កន្លងមក មានមនុស្សម្នាក់ស្លាប់ និង៦នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅក្នុងរដ្ឋ Maryland ដោយជនរងគ្រោះគឺជាបុរស ។ ជនដៃដល់បានប្រើប្រាស់រថយន្តម៉ាក ឡិចសុីស ពណ៌ទឹកប្រាក់ក្នុងការធ្វើសកម្មភាពបាញ់ប្រហារ៕ ដោយធីរីណា

រូប​ថត​ :​AP, KHOW-11

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print