វីដេអូម្ចាស់ពានលឹម តិចម៉េង ហូបបាយខ្ចប់ស្លឹកឈូកដែលម្តាយផ្ញើរមកពីខេត្តធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងCambodian idol រដូវកាលទី ៤ បានរកឃើញម្ចាស់ពានរដូវកាលថ្មីហើយគឺកំលោះសង្ហា លឹម តិចម៉េងមកពីខេត្តកំពង់ចាម។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីកម្មវិធីប្រគួតវគ្គផ្តាច់ព្រ័តត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២។ អ្វីដែលជាការចាប់អារម្មណ៍នេះដែរគឺក្រោយពីគេបានឃើញវីដេអូមួយដែលត្រូវបានទម្លាយអំពីបាយស្លឹកឈូកកញ្ចប់ដែលត្រូវបានម្តាយវេចផ្ញើជូន។
មុននេះមហាជនអ្នកតាមដាមជាច្រើនរំភើបឥតឧបមា និងត្រេកអរចំពោះបេក្ខជនលឹម តិចម៉េង ដែលអាចឆក់យកបេះដូងទស្សនិកជនបានស្ទើរតេទូទាំងប្រទេស ។ ក្រៅពីជោគជ័យលើការប្រឡងហើយនោះ គេសង្កតឃោះញថា លឹម តចិម៉េង ជាបេក្ខជនមួយរូបដែលមានភាពតស៊ូខ្លាំង មិនធម្មតា ដោយកន្លងទៅ ត្រូវបានគេដឹង តិចម៉េង មានឪពុកជាបើកឡានដឹកសិស្សសាលា និងម្តាយជាសន្តិសុខនិងលក់ចាប់ហូយតិចតួចនៅមុខរោងចក្រនោះ។ ទស្សនិកជនជាច្រើនតាមដាននិងជាអ្នកគាំទ្ររបស់តិចម៉េងមានការចាប់អារម្មណ៍លើគាត់ក៏ព្រោះតែ តិចម៉េងមានចរិកក្រមិចក្រមើម មិនចេះវាយរឹក ចូលចូលចិត្តលេងសើចគួរឲ្យស្រឡាញ់ ជាបេក្ខជនមានភាពលេចធ្លាខ្លាំង ទាំងសមត្ថភាពទាំងអាក្បកិរិយា។ បន្ថែមពីនេះ តិចម៉េង ជាកូនកតញ្ញូមួយរូបទោះបីខ្លួនមិនមែនជាអ្នកមានមែនពិត តែខ្លួនចូលចិត្តចែករំលែក និងតែងតែងររំលឹកដល់មានគុណទាំងពីរជានិច្ច។ ជាក់ស្តែងតាមរយះវីដេអូមួយនេះ តិចម៉េង បាន បើកការដូរដែលសម្តាយខ្លួនប្រើពីមកពីខេត្ត ជាមួយស្នាមញញឹមសប្បាយសប្បាយចិត្ត ព្រោះវាកម្លាំងចិត្តដ៏ធំធេងមួយ ចំពោះខ្លួនក្នុងការប្រឡង ហើយកាដូរនោះគឹបាយត្រីងៀតដែលខ្ចប់ឡើងស្អាត ដាក់ក្នុងស្លឹកឈូក ដែលបានធ្វើមហាជនអ្នកតាមដានបងប្អូនលេងបណ្តាញសង្គមឃើញហើយក្តុកក្តួលណាស់ ហើយក៏សរសើរទឹកចិត្តដល់ឪពុកម្តាយរបស់តិចម៉េងជាខ្លាំង ។ វីដេអូនេះត្រូវបានបញ្ចេញក្រោយពីម្ចាស់ពានរូបនេះទើបនឹងឆក់បានការគាំទ្រច្រើនលើសលប់ពីមហាជន ហើយវីដេអូនេះក៏កាន់តែរំលេចអំពីភាពសាមញ្ញ និងការមិនប្រកាន់ខ្លួន ការមិនភ្លេចប្រភពកំណើតខ្លួនមកពីស្រុកស្រែជនបទ និងរស់នៅក្នុងជីវភាពលំបាកនោះ ។
វីដេអូនេះក៏កាន់តែឆក់បានបេះដូង និងការគាំទ្រកាន់តែខ្លាំងពីទស្សនិកជនដែរ។ ដែលរួមអាហារពេលរាត្រីនេះគឺជាមិត្តជិតដិត និងជាបេក្ខជនដែលត្រូវប្រគួតលើឆាករួមគ្នា គឺបេក្ខជន ថុល សុភិទិ នោះតែម្តង៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print