ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងម៉ូតូ និងរថយន្តដឹកដីបណ្តាលឱ្យស្លាប់ទាំងឪពុកនិងកូនប្រុសខណៈកំពុងបេីកម៉ូតូឌុបកូនប្រុសចេញពីសាលារៀនត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២ ចំណុចចំណោតផ្លូវរោងចក្រទឹកកក ម្តុំអូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើយោងតាមការបញ្ជាក់ពីសាក្សីដែលឃើញហេតុការណ៍ខាងលេីនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីមួយគ្រឿង ពណ៌សរ ពាក់ស្លាកលេខ កំពង់ស្ពឺ៖ 3A-4500 បើកបរដោយបុរសម្នាក់ ទិសដៅពីផ្លូវជាតិលេខ៤ឆ្ពោះមកអូរ៣ លុះមកដល់ចំណុចកើតហេតុរថយន្តជាន់ហ្វ្រាំងមិនសុីសង្ស័យដាច់ហ្វ្រាំង ក៏បានបុកគ្នាចំមុខជាមួយនិងម៉ូតូមួយគ្រឿងម៉ាក Zoomer-x ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ៖ 1G-7537 យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងកូនប្រុសម្នាក់ទៀតស្លាប់ដូចគ្នា ។ចំណែកតៃកុងរថយន្តបានរងរបួសមធ្យម ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ដោយឡែកជុំវិញករណីនេះដែរ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឱ្យដឹងថា សពជនរងគ្រោះដែលជាឪពុកឈ្មោះ អនុសេនីយ៍ឯក ប៊ួ រតនា អត្ថលេខ ៨១៦៦៩ មានតួនាទី នាយផ្នែកហ្វឹកហ្វឺន ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ចំណែកសពកូនប្រុសមានឈ្មោះ គីន រៀនថ្នាក់ទី១ភាគ២ ភាសាចិន នៃសាលាកាងហ៊ួ បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ។
ក្រោយកេីតហេតុនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះជួយសម្រួលចរាចរណ៍ និងស្ទួចយកវត្ថុតាងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយបន្តនៅពេលក្រោយ។ រីឯសពជនរងគ្រោះទាំងពីរនាក់ បានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សហការី