ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកឈូក ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ; នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកឈូក នៅសាលាស្រុកឈូក។

កម្មវិធីនេះ បានអញ្ជើញចូលរួមនាឱកាសនោះរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ មេភូមិ និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកឈូកយ៉ាងច្រើនកុះករ។

សូមជម្រាបថាយោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦៥០ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ចលោក នាក់ សុវណ្ណារី ពីអភិបាល នៃគណៈអភិបាលស្រុកទឹកឈូ ទៅជាអភិបាល នៃគណៈអភិបាលស្រុកឈូក។
លោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានណែនាំ និងផ្តល់ជាទស្សនៈល្អដល់ អភិបាលស្រុកថ្មី ត្រូវដាក់ចិត្ត ដាក់កាយ បម្រើប្រជាពលរដ្ឋ គ្រប់គ្រងក្នុងដែនសមត្ថកិច្ច របស់ខ្លួន អោយបានល្អ ទប់ស្កាត់បទល្មើស អភិវឌ្ឍន៍មូលដ្ឋាន នេះជាដើម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print