គាស់របងរោងចក្រចូលលួចទ្រព្យសម្បត្តិត្រូវសន្តិសុខមកទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន៤នាក់បានគាស់របងរោងចក្រចូលលួចទ្រព្យសម្បត្តិត្រូវសន្តិសុខឃេីញរាយការណ៍ប្រាប់ថៅកែហើយនាំគ្នាឃាត់ខ្លួនបានម្នាក់ម៉ូតូ២គ្រឿងនិងកង់១គ្រឿងចំណែក៣នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២២​ នៅចំណុចរោងចក្រវ៉ាយម៉ិច (Y X) ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំពោះម៉ូតូចំនួន០២គ្រឿងដែលយកបានពីក្រុមជនសង្ស័យមានម៉ាកHonda Dream C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH- 5741 និងមួយគ្រឿងទៀតម៉ាកHonda Dream សេ៊រីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក7595 ស.រ និងកង់ចំនួន០១គ្រឿង។

ជនសង្ស័យទី១-ឈ្មោះ សាន សុខ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី២-ឈ្មោះ ខ្លា ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គេចខ្លួនបាត់)។ ជនសង្ស័យទី៣- មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ជនសង្ស័យទី៤- មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ យ៉ែម ណុច ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែភាសាចិន ស្នាក់នៅផ្ទះជួលក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារដែលជនសង្ស័យលួចមាន៖
ប៉ុស្តិ៍ផ្សារដែក០១, កុំព្យូទ័រលើតុ០២គ្រឿង, ម៉ូទ័រប្រ៊ីដែក០១, ម៉ូទ័រខាត់ដែក០៤គ្រឿង, អំពូលសឡា៣០កេស, ម៉ូទ័របាញ់វីស០១គ្រឿង។

តាមការបំភ្លឺរបស់សន្តិសុខឈ្មោះ ឆន វុទ្ធ ភេទប្រុស អាយុ៤២ឆ្នាំបានឱ្យដឹងថា មុនពេលកើតខ្លួនបានយាមនៅកន្លែងលក់អំពួលសឡា ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែកូនចៅដែលត្រូវជាសន្តិសុខ យាមនៅរោងចក្រវ៉ាយម៉ិច (Y X) ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានទូរស័ព្ទប្រាប់ថា មានចោរគាស់រោងចក្រ និងបានទូរស័ព្ទរាយការណ៍ទៅថៅកែរោងចក្រ។ ពេលខ្លួនទៅដល់ក៏បានឃើញអីវ៉ាន់ដែលរៀបរាប់ខាងលើនៅក្បែររបងរោងចក្រ ហើយក៏នាំគ្នាលើកអីវ៉ាន់ទាំងនោះចូលទៅក្នុងរោងចក្រវិញ ស្រាប់តែមួយសន្ទុះក្រោយមកជនសង្ស័យឈ្មោះ សាន សុខ បានជិះម៉ូតូបម្រុងមកយកអីវ៉ាន់ដែលបក្ខពួកវាយកមិនទាន់អស់។ ឃើញដូចនេះ ក្រុមសន្តិសុខព្រមទាំងម្ចាស់រោងចក្រក៏បានឃាត់ជនសង្ស័យខាងលើបានម្នាក់ រីឯបក្ខពួក០៣នាក់ទៀតបានរត់គេចខ្លួនបាត់ ហើយជនសង្ស័យខាងលើ រួមទាំងវត្ថុតាងសម្ភារក្នុងរោងចក្រ និងម៉ូតូចំនួន០២គ្រឿង កង់០១ គ្រឿង បានយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលាកាកាបទី២ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print