ស្ថានភាពទឹកជំនន់តាមបណ្តោយស្ទឹងសែននៃខេត្តព្រះវិហារ​ ចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ ដោយសារប៉ុន្មានថ្ងៃនេះមិនមានភ្ញៀងធ្លាក់

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ បន្ទាប់ពី​គ្មានភ្ញៀងធ្លាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះជាប់គ្នា​ ស្ថានភាពទឹកជំនន់តាមបណ្តោយស្ទឹងសែននៃខេត្តព្រះវិហារបានចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមនៃខេត្តព្រះវិហារ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃចន្ទទី​២៩​ ខែសីហា​ ឆ្នាំ​២០២២។

ប្រធានមន្ទីរធនធានទឹករូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ បន្ទាប់ពីខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ស្ថានភាពទឹកស្ទឹងសែនខេត្តព្រះវិហារមានកម្ពស់១២,១២ម៉ែត្រ ដែលស្ថិតនៅក្នុងកម្រិតមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រះវិហារមិនមានភ្ញៀងធ្លាក់ជាបន្តទៀតនោះឡើយ ដែលនឹងជួយធ្វើឱ្យកម្ពស់ទឹកស្ទឹងសែនមិនបន្តហក់ឡើងទៀតនោះឡើយ ។

ប្រធានមន្ទីរ​ បានបន្តថា បើទោះបីស្ថានភាពទឹកកំពុងស្ថិតនៅក្នុងកម្រិតមួយដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក៏ពិតមែន ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនោះឡើយ ខណៈដែលអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។

លោក​ ចាប កុយ​ បានបន្ថែមថា ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុណាមួយ ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងបងប្អូនរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ មេត្តាប្រុងប្រយ័ត្ននិងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិតបំផុត ចៀសសវាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ ។

បន្ថែម​ពីនេះ​ លោកប្រធានមន្ទីរធនធានទឹក បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ ជាពិសេសត្រូវមើលថែកូនចៅរបស់ខ្លួនឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងបានជំរុញឱ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវស្ថានភាពទឹកជំនន់នេះជាបន្តទៀត បើទោះបីមានការស្រកចុះបណ្តើរៗក្តី ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

សូមរម្លឹកថា​ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កាលពីម្សិលមិញនេះ បានមានប្រសាសន៍ផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដល់ពេលដែលមានទឹកជំនន់ហក់ឡើងខ្លាំង ដោយអាជ្ញាធរខេត្តមានការរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋដែលជន់លិច ប៉ុន្តែនៅក្នុងអំឡុងពេលឥឡូវនេះ ស្ថានភាពទឹកមានការថមថយទៅវិញហើយ ចាប់ផ្ដើមស្រកទៅវិញហើយ ហើយសម្រាប់រយៈពេលប្រាំថ្ងៃចុងក្រោយមកនេះគឺមិនមានភ្លៀងធ្លាក់ទៀតនោះឡើយ នៅក្នុងពេលនេះទឹកមានកម្ពស់១២,១២ម៉ែត្រ ប៉ុន្តែទឹកបានហូរចូលតំបន់ទាបនៃក្រពះអាងជាយក្រុង ដែល នេះនឹងបន្តស្រក មិនមែនជាបញ្ហាអ្វីនោះទេគឺចាប់ផ្ដើមស្រកទៅវិញហើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print