ជនជាតិថៃម្នាក់ប្រើហិង្សាលើប្រពន្ធដោយសារភ្លើងប្រចណ្ឌរួចហើយក៏យកថ្នាំបាញ់ស្មៅប្រភេទថ្នាំទឹកខៀវផឹកសម្លាប់ខ្លួននៅដីក្រហម

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់ផែនការងារអន្តោប្រវេសន៍ ស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី មានករណីប្រើហិង្សាកើតឡើងដោយសារភ្លើងប្រចណ្ឌទៅលើប្រពន្ធ រួចហើយបុរសជាប្តីនោះក៏យកថ្នាំបាញ់ស្មៅ(ប្រភេទថ្នាំទឹកខៀវ)មកផឹកសម្លាប់ខ្លួន។ ពេលប្រពន្ធដឹងក៏ប្រញាប់ប្រញាល់ដឹកប្តីតាមម៉ូតូយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បើឱ្យគ្រូពេទ្យជួយលាងក្រពះ យកជាតិពុលចេញ តែគ្រូពេទ្យប្រាប់ថាមានសង្ឃឹមតិចណាស់។

សមត្តកិច្ចជំនាញបានបន្តឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ឡត អាង អាយុ៦៥ឆ្នាំ ជនជាតិថៃ  គាត់បានប្រពន្ធខ្មែរ ហើយបានមករស់នៅក្នុងខេត្តប៉ៃលិនតាំងពីឆ្នាំ១៩៩៧ បានកូនចំនួន២នាក់។ ជនរងគ្រោះមានជំងឺសរសៃប្រសាទ បានទៅបើកថ្នាំនៅប្រទេសថៃជាប់ជាប្រចាំ។ បច្ចុប្បន្នគាត់មានទីលំនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

សមត្តកិច្ចជំនាញនៃស្នងការដ្ឋានខេត្តបានបន្តទៀតថា បុរសជាជនជាតិថៃរូបនេះមករស់នៅជាជនអន្តោប្រវេសន៍តាំងពីឆ្នាំ១៩៩៧មិនស្របច្បាប់នោះទេ ឥឡូវកំពុងសម្រាកព្យាបាលនៅបន្ទប់សង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

...


ដោយស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print