ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បាននិយាយថា គាត់គឺជាជនរងគ្រោះនៃការប៉ុនប៉ងជំរិត និងការគំរាមកំហែងពីក្រុមក្មេងទំនើងដែលបានរៀបចំ ហើយអាជ្ញាធរនៅក្នុងប្រទេសអ៊ីតាលី និងបារាំងកំពុងស៊ើបអង្កេតលើបញ្ហានេះ។
Pogba ដែលបានចូលរួមជាមួយក្លិប Juventus ក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលីក្នុងខែកក្កដាបន្ទាប់ពីការចាកចេញរបស់គាត់ពីក្លិប Manchester United ក្នុងក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យបន្ទាប់ពីបងប្រុសរបស់គាត់ឈ្មោះ Mathias Pogba បានបង្ហោះវីដេអូតាមអ៊ីនធឺណិត។
Mathias Pogba បាននិយាយជាភាសាបារាំង អេស្បាញ អង់គ្លេស និងអ៊ីតាលីនៅក្នុងវីដេអូ ហើយបានសន្យាថា នឹងធ្វើការអត្ថាធិប្បាយអំពីប្អូនប្រុសរបស់គាត់ និងភ្នាក់ងាររបស់ Rafaela Pimenta ដែលជាអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨។
Paul Pogba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចុះហត្ថលេខាដោយមេធាវីរបស់គាត់ ម្តាយរបស់គាត់ Yeo Moriba និងភ្នាក់ងាររបស់គាត់ថា “ស្ថាប័នមានសមត្ថកិច្ចនៅក្នុងប្រទេសអ៊ីតាលី និងបារាំងត្រូវបានជូនដំណឹងកាលពីមួយខែមុនហើយនឹងមិនមានការអត្ថាធិប្បាយណាមួយបន្ថែមទៀតទាក់ទងនឹងការស៊ើបអង្កេតដែលកំពុងដំណើរការនោះទេ“។
ការិយាល័យរបស់ព្រះរាជអាជ្ញាបាននិយាយថា “ខ្ញុំបញ្ជាក់ថាការស៊ើបអង្កេតត្រូវបានបើកនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លើការចោទប្រកាន់ពីបទប៉ុនប៉ងជំរិតទារប្រាក់ដោយក្រុមឧក្រិដ្ឋជនដែលបានរៀបចំ ការស៊ើបអង្កេតត្រូវបានប្រគល់ឱ្យទៅស្ថាប័នOCLCO” ។
OCLCO គឺជាអង្គភាពមួយនៅក្នុងប៉ូលីសយុត្តិធម៌ដែលមានភារកិច្ចស៊ើបអង្កេតឧក្រិដ្ឋកម្មដែលបានរៀបចំ។ រដ្ឋអាជ្ញាបារាំងបានប្រាប់សារព័ត៌មានរ៉យទ័រថា ការស៊ើបអង្កេតកំពុងដំណើរការ។
គួរបញ្ជកា់ថា Pogba មានវ័យ២៩ឆ្នាំបានរងរបួសជង្គង់ក្នុងការហ្វឹកហាត់ជាមួយ Juventus កាលពីខែមុន។ គាត់ បាន ជ្រើសរើសមិន ធ្វើ ការ វះកាត់ និង ទទួល ការ ព្យាបាល បែប អភិរក្ស ដើម្បី ឲ្យ មាន កាយសម្បទា គ្រប់គ្រាន់ ក្នុង ការ លេង ក្នុង ការ ប្រកួតWorld Cup នៅប្រទេសកាតាដែល ចាប់ផ្តើម នៅ ថ្ងៃ ទី២០ ខែ វិច្ឆិកាខាងមុខ ៕ (រូបភាព ៖ Reuters/CNA)