ក្រសួង​ទេសចរណ៍​៖​ ប្រវត្តិសហគមន៍ភូមិអណ្តែតទឹក កំពង់លួង

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកនៅថ្ងៃអង្គារទី៣០​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ តាមប្រសាសន៍ លោកតា ប៉ាច់ ប៉ុន ជាព្រឹទ្ធាចារ្យម្នាក់អាយុ៦៣ឆ្នាំ រស់នៅភូមិបន្ទាយក្រង ស្រុកក្រគរ បានបញ្ជាក់ថា៖ កាលដើមឡើយ កំពង់លួង គឺជាកំពង់ទឹករបស់ស្តេច សម្រាប់ចតទូក ទូកក្តោង ឬសំពៅ តាំងពីមុនរជ្ជកាលស្តេច ច័ន្ទរាជា មកម៉្លេះ។ លុះមកដល់រជ្ជកាលស្តេចច័ន្ទរាជា កំពង់នោះក៏នៅជាកំពង់សំចតរបស់ស្តេចដដែល (យើងបានធ្វើសឹកសង្រ្គាមជាមួយសៀម ពេលនោះសៀមបានលើកទ័ពមកវាយយកបន្ទាយលង្វែកក្នុងឆ្នាំ ១៥៣០ តែពុំបានសម្រេច) ។

ក្រសួង​ទេសចរណ៍​ បានឱ្យដឹងទៀតថា​ ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលកើតសង្រ្គាម ព្រះច័ន្ទរាជា បានភៀសខ្លួនច្រើនលើកច្រើនសារ មកគង់ប្រថាប់នៅខេត្តពោធិ៍សាត់(កាលពីដើម គេហៅថាខេត្តក្រគរ) ដោយយាងតាមទូក ទូកក្តោង សំពៅ (យាងតាមបឹងទន្លេសាប មកសំចតកំពង់លួងក្នុងស្រុកក្រគរ) ឬតាមជើងគោក ដោយ សេះ ដំរី រទេះគោ រទេះសេះ ដែលរហូតមកដល់សព្វថ្ងៃ មានកន្លែងខ្លះ ហៅថា “ផ្លូវហ្លួង” ដើម្បីព្រះអង្គមកប្រថាប់នៅទីនេះ បន់ស្រន់ដល់វីរបុរសខ្មែរ ឧកញ៉ា ឃ្លាំង មឿង និងតាមបណ្តាវត្តដែលខ្លាំងពូកែ ដូចជា វត្តពោធិ៍មានបុណ្យ វត្តបាកាន ដែលជាវត្តខ្លាំងពូកែ ល្បីល្បាញក្នុងទឹកដីខេត្តពោធិ៍សាត់ ។

ក្រសួង​ បានបញ្ជាក់បន្ថែមថា​ មានពេលខ្លះព្រះអង្គយាងមកលំហែកាយមួយរយៈ តាមកាលនឹងវេលាដែលអាចយាងមកបាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print