លោកឧត្តមសេនីយ៍ទោ សុង លី​ ដឹកនាំកិច្ចប្រជុំស្តីពីការបង្ការទប់ស្កាត់បទល្មើស ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំនួន០៣ខណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្ការទប់ស្កាត់បទល្មើស ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំនួន០៣ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នាយរងការិយាល័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ​​នគរបាលខណ្ឌសែនសុខ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមមតិជាច្រើនទាក់ទងទៅនឹងបញ្ហាប្រឈម ដំណោះស្រាយ វិធានការក្នុងការ ការពារ ទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាបបទល្មេីស ជាពិសេសបទពិសោធន៍នៃការទប់ស្កាត់បទល្មើសតាមបណ្តាខណ្ឌនីមួយៗ ។ 

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការព្រហ្មទណ្ឌ ប្រធានអង្គប្រជុំ បានធ្វេីការកោតសរសេីរដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក ។ ម្យ៉ាងវិញទៀតលោកស្នងការរង បានផ្តល់មតិដឹកនាំល្អៗជា

ច្រេីន ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មេីស នានាកុំឲ្យកេីតមានឡេីង ។ 

កម្លាំងទាំងអស់ ទាំងការិយាល័យជំានញ អធិការខណ្ឌ និងប៉ុស្តិ៍ ត្រូវធ្វេីការសហការគ្នាឲ្យបានល្អ ផ្តល់ព័ត៌មានទៅវិញទៅមកឲ្យបានទាន់វេលាទាក់ទងទៅបទល្មេីស ឬមុខសញ្ញាប្រព្រឹត្តល្មេីស ដេីម្បីងាយស្រួលដល់ការស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ។ ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់ លេីការតាមដាន ចាត់វិធានការ បង្ក្រាបក្រុមក្មេង ដែលតែងតែបង្កបាតុភាពនៅតាមទីសាធារណ: ៕

           

ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print