អុីរ៉ង់បញ្ជូនក្រុមយន្តហោះគ្មានមនុស្សបើកដំបូងឱ្យរុស្ស៊ីដើម្បីប្រើប្រាស់នៅអ៊ុយក្រែន

ចែករំលែក៖

យន្តហោះដឹកទំនិញរបស់រុស្ស៊ី បានដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អុីរ៉ង់មកកាន់ប្រទេសរុស្ស៊ីដើម្បីបំពេញតម្រូវការប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ។

តាមព័ត៌មានពីក្រុមចារកិច្ចអាមេរិកបានឱ្យដឹងថា យន្តហោះដឹកទំនិញរបស់រុស្ស៊ីបានចាកចេញពីអុីរ៉ង់នៅថ្ងៃទី២៩ខែសីហា ដោយបានដឹកយន្តហោះគ្មានមនុស្សបើកពីរប្រភេទដែលអាចវាយប្រហារកម្ទេចគោលដៅយោធា ក្នុងនោះមានប្រព័ន្ធរ៉ាដាជាដើម។
យន្តហោះគ្មានមនុស្សបើកនឹងជួយពង្រឹងកម្លាំងទាហានរុស្ស៊ីនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន ប៉ុន្តែការផ្តល់ជូនឱ្យរុស្ស៊ីមិនដំណើរការដោយរលូននោះឡើយ ក្រោយការសាកល្បងគឺជួបបញ្ហាបច្ចេកទេសមួយចំនួន ។ មន្ត្រីអាមេរិកបានបញ្ជាក់ថា មានបញ្ហាបច្ចេកទេសមួយចំនួនធ្វើឱ្យរុស្ស៊ីមិនទាន់ពេញចិត្តទាំងស្រុងនោះឡើយ។
មន្ត្រីសន្តិសុខអាមេរិកនិងលោកខាងលិចបានលើកឡើងថា យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី បានទៅដល់ប្រទេសអុីរ៉ង់កាលពីពាក់កណ្តាលខែសីហា ដើម្បីដឹកយន្តហោះគ្មានមនុស្សបើកពីអុីរ៉ង់។ យន្តហោះដំបូងដែលរុស្ស៊ីទទួលបាននោះមានពីរប្រភេទគឺ Shahed-129 និង Shahed-191 ព្រមទាំងយន្តហោះគ្មានមនុស្សបើក UAV Mohajer-6 គឺជាយន្តហោះយោធាមានតួនាទីតាមដាននិងវាយប្រហារគោលដៅ។
រុស្ស៊ីមានយន្តហោះគ្មានមនុស្សបើកសម្រាប់តាមដានប្រមាណ ២០០០គ្រឿង ។ ចំណែកយន្តហោះគ្មានមនុស្សបើកបំពាក់មីស៊ីលវាយលុកមិនមានច្រើននោះឡើយ។ ចំណែកអ៊ុយក្រែនវិញ មានយន្តហោះ UAV ជាច្រើនអាចវាយប្រហារកម្ទេចគោលដៅរថក្រោះរបស់រុស្ស៊ី ៕ ដោយ ធីរីណា

...

រូប​ថត​ :​Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print