លោកឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​៖​ ​គិត​ត្រឹម​ថ្ងៃទី​២៩​សីហា​ម្សិលមិញនេះ​ ការអនុវត្ត​យុទ្ធនា​ការចុះវាស់វែងកំណត់​និយាម​កា​ក្បាលដី​,​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​ ​និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​ដទៃទៀត

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹក​ថ្ងៃទី​៣០​ ខែសីហា​ ​ឆ្នាំ​២០២២​នេះ​ថា​៖​ គិត​ត្រឹម​ថ្ងៃទី​២៩​ ​ខែសីហា​ម្សិលមិញនេះ​ ការអនុវត្ត​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី​និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

១.​វាស់វែង​ក្បាលដី​នៅ​ភូមិ​ចំនួន ៧៩ ភូមិ នៃ​ភូមិ​គោលដៅ​ចំនួន ១១៤,២.​រៀបចំ​ដីឡូត៍ សម្រេចបាន​ទំហំ ១១១,១០ ហិកតា​

៣. ផ្លូវ​ក្រួស​ក្រហម សម្រេចបាន​ប្រវែង ៣ ២៣០ ម៉ែត្រ ស្មើ ១៩,១៣​ភាគរយ​និង​៤. បោះបង្គោល​ព្រំដី​ឡូត៍​នៅ​ភូមិ​ធម្មជាតិ រុន​តា​ឯក​បាន​ចំនួន ៨១៩ ឡូត៍​។​

​ប្រភព​ដដែល​បន្តថា ដោយឡែក​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​អនុវត្ត​ដោយ​កងវិស្វកម្ម តេ​ជោ​ហ៊ុនសែន​សៀមរាប​សម្រាប់​ថ្ងៃទី​២៩​ខែសីហា​វិញ​សម្រេចបាន​ក្នុងនោះ​ការងារ​ចាក់ដី​ក្រួ​ក្រហម​សម្រាប់ធ្វើ​ផ្លូវ​ចែកជា​ពីរ​តំបន់​÷១.​តំបន់​ទី​១ មាន​ប្រវែង​សរុប ៥៣៥២​ម៉ែត្រ សម្រេចបាន ១៣២០​ម៉ែត្រ គិត​ភាគរយ​បាន ២៤.៦៦​ភាគរយ​និង​

២-​តំបន់​ទី​២ មាន​ប្រវែង​សរុប ១១ ៥៣៥​ម៉ែត្រ សម្រេចបាន ១ ៩១០​ម៉ែត្រ គិត​ជា​ភាគរយ ១៦.៥៥​ភាគរយ​។​

​ចំណែក​ការសាងសង់​ផ្លូវ​សរុប​សម្រេចបាន​ក្នុងថ្ងៃនេះ​គឺ​៣៨០ ម៉ែត្រ សរុប​ពី​ពេល​ចាប់ផ្តើមបាន ១៤ ខ្សែ ប្រវែង ៣ ២៣០​ម៉ែត្រ​។ ការងារ​សម្អាត​ព្រៃ​អនុវត្ត​ដោយ​កងកំលាំង​ក្រសួងបរិស្ថាន បាន​៦០​ហិកតា និង អាជ្ញាធរ​អប្សរា សម្រេចបាន​សរុប ៥១,១​ហិកតា សរុប​បាន ១១១,១​ហិកតា​។​

​គួរបញ្ជាក់ដែរថា​ ​កាល​ថ្ងៃទី​២៨​ ខែសីហា​ ឆ្នាំ​២០២២ថ្មីៗ​នេះ​ ការរៀបចំ​ដីឡូត៍​នៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់ មក​តាំង​ទីលំនៅ​ថ្មី អនុវត្ត​ដោយ​ក្រុមការងារ​របស់​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទំហំ ៩៥ ហិកតា​។ ដោយឡែក​ការស្ថាបនា​ផ្លូវ​គ្រួស​ក្រហម​ដោយ​កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន​សៀមរាប ក្នុង​តំបន់​ទី​១​និង​តំបន់​ទី​២​ក្នុង ភូមិ​ធម្មជាតិ​រុន​តា​ឯក សម្រេចបាន​ប្រវែង ២ ៨៥០​ម៉ែត្រ ស្មើ​១៦,៨៧​ភាគរយ នៃ​ប្រវែង​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​សរុប ១៦ ៨៨៧ ម៉ែត្រ​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print