មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖​ មានក្រុមហ៊ុនប្រមាណ ៥១ មកពីប្រទេសជាង១០ ចាប់អារម្មណ៍ទៅលើគម្រោង បង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមហ៊ុនប្រមាណ ៥១ មកពីប្រទេសជាង ១០បានចាប់អារម្មណ៍ទៅ លើគម្រោង បង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលនៅកម្ពុជាក្រុមហ៊ុនទាំងនោះមានមកតាំងពីប្រទេសអឺរ៉ុបអូស្រ្តាលីឥណ្ឌានិងពីសហរដ្ឋអាមរិកដែលសុទ្ធតែជាក្រុមហ៊ុនធំៗមានបទពិសោធន៍ខ្ពស់ ។​ នេះបេី​តាមការបញ្ជាក់ពីលោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្ល មក របស់ក្រសួងបរិស្ថាន”នាព្រឹកថ្ងៃទី ៣០ ខែ សីហា ២០២២នេះ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។​

លោកអនុរដ្ឋលេខាធិការរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្រសួងរ៉ែនិងថាមពលជាប្រធានក្រុមការងារបានសិក្សាអំពីលទ្ធភាពនៃការបង្កើតរោងចក្របម្លែងសំរាមទៅ ជាថាមពល, តើប្រសិទ្ធិភាពណាមួយដែលជាជម្រើសអាចទទួលយកបានហើយវាសមស្របនិងវាមិនត្រូវការឧបត្ថម្ភធនពីរដ្ឋាភិបាលខ្ពស់ ។

លោកលោក ហេង ណារ៉េត បានថ្លែងឱ្យដឹងទៀតថា៖​ បន្ទាប់ពីក្រសួងបានធ្វើការប្រកាសរកក្រុមហ៊ុនចូលរួមក្នុងគម្រោងរោងចក្រកែច្នៃសំរាមទៅជថាមពល ក្នុងនោះ ជាមោទនភាពដែលយើងទទួលបានរហូតទៅដល់៥១ក្រុមហ៊ុនដែលមានជាង ១០ ប្រទេសបានដាក់ពាក្យមានតាំងពីអឺរ៉ុប តាំងពីអូស្ត្រាលីតាំងពី អាស៊ី ឥណ្ឌារហូតទៅ ដល់សហរដ្ឋអាមេរិកដែលគេសុទ្ធតែក្រុមហ៊ុនធំៗដែលគេមានបទពិសោធន៍ខាងផ្នែកហ្នឹង ។

លោកអនុរដ្ឋលេខាធិការ​ បានបន្តទៀតថា ៖ បច្ចុប្បន្នបន្ទាប់ពីធ្វើការជ្រើសរើសយើងបានឈានដល់ដំណាក់កាលទីពីរគឺយើងជ្រើសរើសបាន ២១ ក្រុមហ៊ុនចំរ៉ាញ់ចេញពី ៥១ ក្រុមហ៊ុន ,ហើយនៅសល់ ២១ ក្រុមហ៊ុនទៀតក្រសួងនឹងបន្តធ្វើការជ្រើសរើសក្រុមហ៊ុនណាដែលសមស្របនិងវាមិនត្រូវការឧបត្ថម្ភធនពីរដ្ឋាភិបាលខ្ពស់បន្តទៀត ។ លោក ហេង ណារ៉េត បានពន្យល់បន្ថែមថា៖​ នៅក្នុងការកែច្នៃសំរាមទៅជាថាមពលនេះ មានគម្រោងច្រើនហើយគម្រោងខ្លះមានតម្លៃទាប និង គម្រោងខ្លះមានការចំណាយ ខ្ពស់ ដូចជាគម្រោងឡដុតសម្រាម បើយើងប្រើឡដុតក្នុងមួយតោនយើងត្រូវវិនិយោគអស់ ១០ ម៉ឺនដុល្លារហើយនៅភ្នំ ពេញមាន ៣០០០ តោនក្នុង១ថ្ងៃ ដូចនេះត្រូវការ ទុនប្រមាណជាង ២០០ លានដុល្លារសម្រាប់ការវិនិយោគឡដុតសំរាម,ហើយយើងត្រូវការទិញភ្លើងត្រឡប់មកវិញពីឡដុតសំរាមលើសពី ១០សេនក្នុង១គីឡូវ៉ាត់,មួយទៀត សំរាមដែលដឹកឱ្យរោងចក្រគេតម្រូវឲ្យបង់ថ្លៃដឹក ២០ ដុល្លារក្នុង១តោនទៀត បូកទាំងថ្លៃដឹក ថ្លៃឡដុត គឺ វាខ្ពស់ណាស់ ។

អនុរដ្ឋលេខាធិការ​រូបនេះ​ បានពន្យល់បន្ថែមទៀតថា៖​ ឥឡូវក្រុមហ៊ុនដឹកសំរាមដែលក្រសួងបានជួលមាន៣ យើងបង់តែក្នុងរង្វង់ជាងមធ្យម១២ដុល្លារអាមេរិកប៉ុណ្ណោះ។ ទាំងប្រមូល ដឹកជញ្ជូន ទាំងសំអាតផ្លូវតែ ១២ ដុល្លារទេ ។ហើយតម្លៃភ្លើងដែលលក់ភ្លើងត្រឡប់ទៅវិញលើសពីតម្លៃភ្លើងដែលបង្កើតឡើងដោយវារីអគ្គិសនីនេះជាបញ្ហាដែលយើងគិតថាវាមិន ទាន់ជាជម្រើសរបស់យើងទេ។តែក៏អាចមានជម្រើសច្រើនទៀតដែលមានតម្លៃថោកហើយបើសិនជាមានការខ្វះខាតត្រូវការឧប ត្ថម្ភធន់ពីរដ្ឋរាជរដ្ឋាភិបាលក្នុងកម្រិតមួយតិចតួចយើងអាចធ្វើបានយើងនឹងជ្រើសរើស ។ តែជម្រើសឡដុតពីឥឡូវរហូត ដល់ ២០២៥ មិនមែនជាជម្រើសអាទិភាពនោះទេ ។

ដោយឡែក​របាយការណ៍របស់ក្រសួងបរិស្ថាន​ បានឱ្យដឹងដែរថា៖​ បច្ចុប្បន្ននេះ​ កម្ពុជាបានបង្កើតសំណល់រឹង”សំរាម”ចំនួនជាង ១ ម៉ឺនតោនក្នុងមួយថ្ងៃនិងប្រមាណជាង ៤លាន តោនក្នុងមួយ ឆ្នាំក្នុងនោះសំណល់សរីរាង្គប្រមាណ ៦០ ភាគរយ,សំណល់ប្លាស្ទិកប្រហែល ២០ភាគរយ និង សំណល់ទូទៅ ១០ភាគរយ ។ យោងលើកំណើនការបង្កើតសំរាមតាមទីក្រុង ស្រុកមានចន្លោះពី១០ ទៅ ១២ ភាគរយក្នុងមួយឆ្នាំ ។ ក្នុងសំណល់ ១០០ ភាគរយមានសំណល់ប្រមាណជាង ៥០ ភាគរយប៉ុណ្ណោះត្រូវបានប្រមូលចាក់ក្នុងទីលានក្រៅពី នោះត្រូវបានបោះចោលនៅតាមតំបន់ផ្សេងៗឬចាក់ចូលក្នុងប្រភពទឹកនិងការដុតកម្ទេចចោល ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print