អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ អំពាវនាវឱ្យ​សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ និងស្ទឹង មេត្តាប្រុងប្រយ័ត្នឲ្យបានកម្រិតខ្ពស់ ព្រោះភ្លៀងនៅបន្តធ្លាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖​ នេះបើ​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ធនធាន​ទឹក​  និង​ឧតុនិយម​ នៅរសៀល​ថ្ងៃ​ពុធ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ​ ចាប់តាំងព្រឹកព្រលឹម ដល់វេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ភ្លៀងបានធ្លាក់ក្នុងកម្រិតពី (១៥,០-៤៥,៥) មម បណ្តាលឲ្យទឹកស្ទឹង និងអូរមួយចំនួនកើនឡើងពី (០,៣-១,២) ម ។

ក្រសួង​ធនធាន​ទឹក​ បានឱ្យដឹងទៀតថា​ ប៉ុន្តែ​កម្ពស់ទឹកនេះមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ តែទោះយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ និងស្ទឹង មេត្តាប្រុងប្រយ័ត្នឲ្យបានកម្រិតខ្ពស់ ព្រោះភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតខ្សោយទូទាំងខេត្តនៅឡើយ។ 

ជាមួយគ្នានោះ​ ក្រសួង​ធនធាន​ទឹក​ ក៏បានបញ្ជាក់នៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងបន្តធ្លាក់ផងដែរ​ ដូចជា៖​ នៅរសៀលថ្ងៃទី៣១ ខែសីហានេះ មានភ្លៀងបន្តធ្លាក់កម្រិតមធ្យមក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង​ ភ្លៀងបន្តធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមនៅផ្នែកខ្លះនៃស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក និងស្រុកបាភ្នំ ខេត្តព្រៃវែង​ , ភ្លៀងធ្លាក់កម្រិតខ្សោយនៅស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកបាគង ក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប​, ភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម នៅស្រុកព្រះនេត្រ ស្រុកព្រះស្រុកថ្មពួក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ និងភ្លៀងធ្លាក់កម្រិតពីមធ្យម នៅក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕  ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print