នគរបាលស្រុកជ័យសែនបញ្ជូនជនល្មោភកាមល្បួងក្មេងស្រីមិនគ្រប់អាយុរួមភេទ៩ដងទៅតុលាការ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ជនសង្ស័យល្មោភកាមដែលលួងលោមក្មេងស្រីមិនទាន់គ្រប់អាយុយកទៅរំលោភបានសម្រេចចំនួន៩ដងនោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកជ័យសែន ខេត្តព្រះវិហារឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីចាត់ការបន្តទៅតាមច្បាប់ ដោយបន្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២២នេះ។ 

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នៅចំណុចភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ។

   លោកវរសេនីយ៍ រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែនបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហង្ស ផល្លា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

   ចំណែកក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ មានទីលំនៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្មេងស្រីរងគ្រោះត្រូវបានជនសង្ស័យលួងលោមយកទៅរំលោភបានចំនួន៩ដងនៅចំណុចចម្ការដំឡូងរបស់ជនសង្ស័យ ។

    លោកអធិការបន្តឱ្យដឹងថា ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានលួងលោមក្មេងស្រីរងគ្រោះដោយសន្យាឱ្យលុយទៅនាង។ ខ្លួនបានលួងលោមជនរងគ្រោះនៅអំឡុងខែកក្កដា ឆ្នាំ២០២២ ដោយនាំយកទៅរំលោភបានចំនួន៩ដង ហើយត្រូវបែកការណ៍ដឹងដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះរហូតប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

    លោកវរសេនីយ៍ឯក រិទ្ឋ សូណា រហស្សនាម «កណ្តុររោមសូត្រប៉ាយអុីថាង» អធិការនគរបាលស្រុកជ័យសែន បានឱ្យដឹងបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងបទបញ្ជាឱ្យមានចំណាត់ការដ៏មុតស្រួចរបស់លោកឧត្តមសេនិយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាឱ្យកម្លាំងនគរបាលស្រុកជ័យសែនចុះស្រាវជ្រាវ ស៉ើបអង្កេតជាបន្ទាន់ពាក់ព័ន្ធករណីរំលោភក្មេងស្រីនៅចំណុចខាងលើ ហើយជាលទ្ឋផលនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកជ័យសែនបានឃាត់ខ្លួនជនសង្សយ័ខាងលើនៅនឹងផ្ទះជនសង្ស័យ យកមកសួរនាំនៅអធិការដ្ឋានស្រុកជ័យសែន រួចបញ្ជូនបន្តមកការិយាលយ័ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

    លោកវរសេនីយ៍ឯក រិទ្ឋ សូណា បានបន្តឱ្យដឹងថា ក្រោយពីឃាត់បានជនសង្ស័យខាងលើ ប្រជាពលរដ្ឋនៅក្នុងស្រុកជ័យសែនទាំងមូល បានអបអរសាទរនឹងការដឹកនាំដ៏បុិនប្រសប់របស់លោកអធិការវ័យក្មេងរូបនេះ ធ្វើឱ្យ ប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត។ 

   លោក រិទ្ឋ សូណា ក៏បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារដែលបានដឹកនាំចង្អុលបង្ហាញធ្វើឱ្យកម្លាំងនគរបាលក្រោមបង្គាប់អនុវត្តបទបញ្ជាបានយ៉ាងល្អប្រសើរ ៕

Video Player

00:00
00:36

     

ដោយ៖ អ្នកប្រមាញ់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print